លោក​ ហ៊ុន សែន នឹង​ចេញ​ទៅ​អូស្ត្រាលី​នៅ​ល្ងាច​នេះ ទោះបី​​ប្រឈម​នឹង​បាតុកម្ម​នៅ​ទីនោះ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំមន្ត្រីជាន់ខ្ពស់មួយចំនួន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅ​ប្រ​​ទេសអូស្ត្រាលី ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ ទោះបីពលរដ្ឋខ្មែរមួយចំនួននៅទីនោះ ព្រមានធ្វើបាតុក​ម្ម​ប្រ​ឆាំ​ង​វត្តមា​នលោ​កក៏ដោយ។

សមាគម​ន៍ខ្មែរមួយចំនួន​នៅអូស្ត្រាលី បានអះអាងតាមបណ្តាញសង្គមថា ពួកគេនឹងប្រមូលផ្តុំគ្នា​លើកបដា ពា​ក្យ​ស្លោក និងរូបភា​ព​ផ្សេ​​​ងៗ ប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន អំឡុងកិច្ចប្រជុំនោះ ជំរុញឲ្យអន្តរ​ជាតិដាក់​ស​ម្ពា​ធ​​ទៅរដ្ឋាភិបាល​លោ​ក ​ហ៊ុន សែ​ន ឲ្យ​ស្តា​លទ្ធិ​​​ប្រជាធិបតេយ្យឡើងវិញ។

ប៉ុន្តែ លោក ហ៊ុន សែន ក្នុងពិធីសម្ពោធស្ពាន​នៅខេត្តកំពង់ចាម កាលពីម្សិលមិញ បានប្រកាសថា នៅរ​សៀ​​​ល​ថ្ងៃ​ព្រ​ហស្បតិ៍នេះ លោក និងក្រុមការងារ នឹងធ្វើ​ដំណើរ​ទៅប្រទេសអូស្ត្រាលី តាមការគ្រោងទុក ដើម្បី​ទៅ​ចូ​លរួមកិច្ច​ប្រជុំ​ ដែ​​លគ្រោងធ្វើនៅថ្ងៃទី១៧ និង១៨ ខែមិនានេះ។

ទោះជាយ៉ាងណា លោក ហ៊ុន សែន បានព្រមានទុកជា​មុនថា បើបាតុករ​ណាហ៊ានធ្វើទីងមោងរូបលោក ហើយ​ដុត​នោះ លោកថា នឹងតាមវាយអ្នកនោះដល់ផ្ទះ។

ប៉ុន្តែ តំណាងអ្នកតវ៉ាអះអាងថា ការព្រមាននេះ​ហាក់បានជំរុញលើកទឹ​កចិត្តអ្នកចូ​លរួមធ្វើបាតុកម្មកាន់​តែច្រើន ​ឲ្យ​ពួក​គេ​ចង់​ធ្វើរូ​ប​​ទីង​មោ​ងលោក ហ៊ុន ​សែន នេះដុតទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ