នាយករដ្ឋមន្ត្រីអំពាវនាវកុំឲ្យរថយន្តឈ្នួលដំឡើងថ្លៃសំបុត្រនៅថ្ងៃចូលឆ្នាំខ្មែរ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ (FB: លោក ហ៊ុន សែន)

នាយករដ្ឋមន្ត្រី អំពាវនាវទៅម្ចាស់រថយន្តឈ្នួល កុំឲ្យដំឡើងថ្លៃសំបុត្រ អំឡុងចូលឆ្នាំខ្មែរ​ ដោយថា ដើម្បីជួយសម្រួលដល់ជីវភាព អ្នកធ្វើដំណើរទៅលេងស្រុកកំណើត នារដូវបុណ្យជាតិមួយនេះ។

ពិ​​ធីបុណ្យចូលឆ្នាំខ្មែរ នឹងចាប់ផ្តើមឡើងនៅខែក្រោយនេះ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៧។ ជារៀងរាល់ឆ្នាំ បុណ្យជាតិ​ដ៏​ធំមួ​យ​​​​​​នេះ មន្ត្រីរាជការ ក​​ម្ម​ករ និ​យោជិ​ត អាជីករ និងពលរដ្ឋមួយចំនួនទៀត តែងតែសម្រុកនាំគ្នាធ្វើដំណើរ ចេញយ៉ាងគំហុក ពីភ្នំ​ពេ​ញ ទៅកាន់បណ្តាខេត្តនានា ជំរុញ​ឲ្យម្ចាស់រថយន្តឈ្នួល ដំឡើងថ្លៃសំបុត្រទ្វេរដង និងខ្លះទៀតលើសពីនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករនៅថ្ងៃនេះ បានអំពាវនាវ ដូចឆ្នាំមុនៗដែរ កុំឲ្យម្ចាស់រថយន្តដំឡើងថ្លៃ សំបុត្រ នៅ​រដូវចូលឆ្នាំដែលជិតមកដល់នេះ ដោយថាដើ​ម្បីជួយកាត់បន្ថយការចំណាយ ដល់អ្នកដែលទៅលេងស្រុកកំណើត ដើម្បីអ​ប​អ​រ​​​​ពិ​ធីបុណ្យជាតិមួយនេះ។

លោកថា៖«នៅពេលចូលឆ្នាំ តែងតែមានការឡើងថ្លៃ នៅរថយន្តឈ្នួល ដែលខ្ញុំសុំយកឱកាសនេះអំពាវនាវដល់ម្ចាស់រថយន្យទាំងអស់កុំដំឡើងថ្លៃៗ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី អះអាងថា ថ្វីត្បិតតែកម្ពុជាអនុវត្តរបបទីផ្សារសេរី មិនអាចលូក​ដៃជ្រៅ​ទៅកំ​​ណត់តម្លៃសេវាក៏ដោយ ប៉ុន្តែលោកថា ឆាប់ៗនេះក្រុមការងារនឹងជួបប្រជុំ ជាមួយប្រធានក្រុមហ៊ុន ទប់ស្កាត់កុំ​ឲ្យ​ត​ម្លៃ​សេវាដឹកជញ្ជូនហក់ឡើងខ្ពស់។

លោកថា៖«ទីផ្សារសេរីនៃការរកទទួលទានហ្នឹងគាត់មាន ប៉ុន្តែទោះជាយ៉ាងណាយើងនូវតែពន្យល់ យើងនៅតែស្នើសុំគាត់ ធ្វើយ៉ាណាឲ្យគាត់លើកកម្ពស់ ចូលរួមជាមួយយើងក្នុងការមិនដំឡើងថ្លៃឈ្នួលរថយន្ត ហើយដូចករណីខ្លះក៏យើងមានវិធានការផងដែរ»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សម ជ័យ លើកឡើងថាការអំពាវនាវ ​របស់នាយករដ្ឋ​មន្ត្រីនេះ​ មិន​មែ​​​នជារឿងថ្មីទេ ហើយថាប្រ​សិទ្ធិភាព​ក៏មា​នតិ​ចតួចដែរ។

លោកថា៖«ក្រុមហ៊ុនដឹកជញ្ជូនហ្នឹង ជាក្រុមហ៊ុន របស់អ្នកមានឥទ្ធិពលអ្នកមានអំណាច នៅក្នុងសង្គមយើង អញ្ចឹងទៅគេយល់ថាជាឱកាសដែលគេអាចរកចំណេញបានច្រើនជាងពីការគិតគូពីសីលធម៌នឹងទី១។ទី អាចពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីការវិនិយោនឹងកម្ពុជាប្រកាន់យករបបទីផ្សារសេរី អញ្ចឹងរដ្ឋមិនអាចលូកដៃចូលក្នុងការកំណត់ម្លៃសេវា របស់វិស័យឯកជននោះទេ ​​ អញ្ចឹងទិដ្ឋភាព២នេះហើយដែលយើងមើលឃើញនាំឲ្យមានការឡើងថ្លៃ»

បើតា​មលោក សន ជ័យ ដើម្បីទប់ស្កាត់ កុំឲ្យរថយន្តឯកជនដំឡើងថ្លៃ នៅថ្ងៃបុណ្យជាតិចូលមកដល់ ដូចបច្ចុប្បន្ន រដ្ឋត្រូវបង្កើ​ត​​ឲ្យ​​​មា​​ន​​​ខ្សែរ រ​ថយន្តក្រុង រត់​ចេ​​​​ញ ទៅតាមបណ្តាខេត្តនានា ដូចក្រុមហ៊ុនឯកជនដែរ ពេលនោះអ្នកធ្វើដំណើរ នឹងមានជម្រើស មិ​ន​​​​​​​​ជិះ​​រ​ថ​​​​​យ​​​ន្តឯ​កជ​ន​បើពួកគេ​ដំឡើងថ្លៃ លោកថា បើមិនដូចនេះ​ទេ តម្លៃសេវាដឹកជញ្ជូននៅរដូវបុណ្យជាតិ នៅតែហក់ឡើងខ្ពស់ ដ​ដែ​ល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ