លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ទៅប្រជុំនៅវៀតណាម​ថ្ងៃ​ស្អែក

លោក​ហ៊ុន សែន (ឆ្វេង) និង​នាយករដ្ឋ​​មន្ត្រី​វៀតណាម លោក ង្រ្វៀន សួនផុក កាលពីពេលកន្លងទៅ ​(រូបថតពី​ហ្វេសប៊ុក​លោក​ហ៊ុន សែន)

ក្រសួងការបរទេសកម្ពុជា ជូនដំណឹងថា នៅចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នឹងធ្វើ​ដំណើរ​ទៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៦ នៅទីក្រុងហាណូយ។

ក្រសួងឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ មិនាថា ដំណើរទៅកាន់ប្រទេសវៀតណាមរបស់មេដឹកនាំកម្ពុជានេះ ត​ប​​តា​មការអញ្ជើញ​របស់នាយក​រដ្ឋម​ន្ត្រីវៀ​តណា​ម លោ​ក ង្វៀន សួនហ្វ៊ុក(Nguyen Xuan Phuc)។

បើតា​មសេចក្តីប្រកាស កិច្ចប្រជុំនេះ ចាប់ផ្តើមពីថ្ងៃទី៣០ ដល់ថ្ងៃ៣១ មិនា ហើយថា អំឡុងនៃកិច្ចប្រជុំនោះ ភាគីកម្ពុជា ឡាវ និង ​​​វៀ​តណាម នឹងពិនិត្យមើលពីសមទ្ធផលនាឆ្នាំកន្លងមក និងកំណត់ទិ​សដៅអភិវឌ្ឍទៅថ្ងៃ​អនា​គត ក្នុ​​ងវិស័យសំខាន់ៗ មាន​សេ​​ដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។

បើតា​មក្រសួង ថ្នាក់ដឹកនាំប្រទេសទាំង៣ ក៏នឹងអនុម័តផែនការសកម្មភាព​ សម្រាប់តភ្ជាប់សេដ្ឋកិច្ច កម្ពុជា វៀតណាម ឡាវ ដល់​ឆ្នាំ២​០៣០ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ