លោក សម រង្ស៊ី ថា លោក ហ៊ុន សែន នៅពីក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីកន្លងទៅ​

អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី បានយកខួបនៃព្រឹត្តិការណ៍​បោកគ្រាប់បែ​កសម្លាប់​ក្រុ​មបា​តុ​ក​រ ​កា​លពី២១ឆ្នាំមុន មកភ្ជាប់ថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយបទឧក្រិដ្ឋនេះ។

កាលពីថ្ងៃទី៣០ខែមិនា១៩៩៧ បាតុករយ៉ាងតិច១៦នាក់បានស្លាប់ក្នុងថ្លុកឈាមនិងជាង១០០នាក់ផ្សេងទៀតរងរបួស នៅ​មុខ​មន្ទី​ររដ្ឋសភាសចាស់ ជិតព្រះបរមរាជវាំង ក្នុងរាជធាណីភ្នំពេញ ក្រោយពីគ្រាប់បែក៣គ្រាប់បានផ្ទុះក្នុងហ្វូងបាតុករ។

បាតុកម្មពេលនោះ មានទាំងលោក សម រង្ស៊ី ចូលរួមដើរហែក្បូនផងដែរ ទាមទារឲ្យរដ្ឋា​ភិបា​ល​ធ្វើ​កំ​​ណែ​​​ទម្រង់ប្រព័ន្ធយុត្តិធម៌។ ប៉ុន្តែ២១ឆ្នាំកន្លងមកនេះ គ្មានជនដៃដល់ ឬអ្នកពាក់ព័ន្ធណាម្នាក់ ត្រូវរដ្ឋាភិបាលចាប់ខ្លួន​មកផ្តន្ទា​​ទោ​ស​ទេ​។

ក្នុងពិធីខួប២១ឆ្នាំនៃព្រឹត្តិការណ៍បោកគ្រាប់បែននេះ លោក សម រង្ស៊ី បានសរសេរ​នៅ​លើ​ទំ​ព័រហ្វេសប៊ុករបស់លោក អំពាវ​នា​ថា៖ «លោក ​​ហ៊ី​ង ប៊ុនហៀង មេអង្គ​រក្ស​​របស់​ ហ៊ុន សែន ជាអ្នករៀបចំអំពើភេរវកម្មនេះ តាមប​ញ្ជា ហ៊ុន សែន ផ្ទាល់»។

បើតាមទំព័រហ្វេសប៊ុកផ្លូវការ លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យ ជនរួមជាតិ ចងចាំពីវីរភា​ពរបស់បាតុករ ដែ​ល​​​លោកថា អ្នកទាំងនោះបា​ន បូជាជីវិត​ដើម្បីលទ្ធិ​ប្រជាធិ​បតេ​យ្យ សេ​រីភា និ​ង​យុ​ត្តិ​ធ​ម៌ ក្នុងសោកនាដកម្មនោះ។  

VOD​ មិនអាចទាក់ទងលោក ហ៊ីង ប៊ុនហៀង ដើម្បីសុំប្រតិកម្មទៅនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី នេះបានទេ។ ប៉ុ​ន្តែ​អ្ន​​​កនាំពាក្យ​គ​ណប​​​ក្ស​​​​​​ប្រ​​​​ជា​​ជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់នេះ  ហើយហៅ​ការលើ​កឡើ​ង រ​ប​ស់​​លោ​ក សម រង្ស៊ី នេះថា ជាវប្បធម៌លាភ​ព​ណ៌​ បង្ក​ឲ្យ​​​​មានបញ្ហាក្នុងសង្គម។

លោកថា៖ «យើងដឹងហើយថា អំពើបោកគ្រាប់បែក ដែលដឹកនាំដោយ សម រង្ស៊ី នេះFBI ក៏បានលូកដៃចូលក្នុងការស្រាវជ្រាវ ប៉ុន្តែ FBI ប​ញ្ចប់ការស្រាវជ្រាវតាំងពីឆ្នាំ២០០៣មកម្លេះ។ ដូច្នេះ ​រឿងហ្នឹងវាហាក់ដូចជាបញ្ចប់ទៅហើយ ទណ្ឌិត សម រង្ស៊ី នៅតែក​កូរកកាយ ដើម្បីចោទប្រកាន់អ្នកនេះអ្នកនោះ អា​ហ្នឹ​​ងខ្ញុំថា ជាអ្នកបង្ករឿងទេ មិនមែនធ្វើឲ្យសមភា​ពការស្ងប់នៅ​ក្នុង ប្រទេសយើងទេ»

ចំ​ណែ​ក អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភក្រ ប្រាប់ VOD នៅថ្ងៃនេះថា ដូចពេលមុនៗដែរថា សមត្ថកិច្ចនៅ​មិនទាន់បិទកា​រស៊ើប​អង្កេត​ ក​រណី​​​នេះ​នៅឡើយទេ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា បញ្ហាដែលអ្នកនយោបាយច្រានការទទួលខុសត្រូវដាក់គ្នា មិនបានផ្ត​ល់​យុ​ត្តិ​ធម៌ដល់ជនរងគ្រោះរយៈពេល២១ឆ្នាំមកនេះ លោកថាមកពីតុលាការមិនឯករាជ្យស្ថិតក្រោមឥទ្ធិពលនយោបាយ។ លោក​ថា​ដូ​ចនេះ យុត្តិធម៌សម្រាប់ជនរងគ្រោះ រកឃើញដោយអន្លើ អាស្រ័យលើកត្តាផ្សងៗ រួមទាំងកត្តានិន្នាការនយោបាយ។

លោកថា៖ «អ្នកនយោបាយខ្មែរច្រើនតែបង្កជម្លោះជាជាងដោះស្រាយបញ្ហា។ ដូច្នេះបញ្ហាក៏មាន៣ដូចគ្នាដែរ បើយើងចង់ដោះស្រាយ បញ្ហាទី១ អ្នកនយោបាយធ្វើយ៉ាងម៉េចកុំបង្កជម្លោះ ហើយព្យាយាមដោះស្រាយបញ្ហា ។ ទី២ អ្នកន​យោបាយត្រូ​វ បង្ហាញគំរូល្អដល់ប្រជាពលរដ្ឋតាមរយៈពាក្យសម្តី តាមរយៈកាយវិការក្តី ដើម្បីឲ្យយុវជន និងប្រជាពល​រដ្ឋមើលទៅឃើ​ញគាត់ជា​មនុ​ស្សថ្លៃថ្នូរ គាត់​ជាអ្នកគិតពីបញ្ហាប្រទេសជាតិពិតប្រាកដ»

លោក ហង្ស វិទូ ជំរុញឲ្យអ្នកនយោបាយគួព្យាយាមអង្គុយទល់មុខគ្នាដោះស្រាយបញ្ហាជាតិ បញ្ហាយុត្តិធម៌សង្គម ជាជាងចោ​ទគ្នាទៅ​វិញទៅមកហើយគេចចេញពីការទទួលខុសត្រូវ។

​​ទោះជាយ៉ាងណា គ្រួសារជនរងគ្រោះមួយចំនួន ដែលបានចូលរួមប្រារពពិធីរំឭកខួប២១ឆ្នាំ​ នៅកន្លែងកើតហេតុនាថ្ងៃសុក្រនេះ បានប្រា​ប់អ្នក​​សារព័ត៌មានថា ពួកគេគ្មានជំនឿថា រដ្ឋាភិបាលនឹងវែកមុខរកជនដៃដល់ និងអ្នកពាក់ព័​ន្ធម​ក​ផ្ត​ន្ទាទោ​ស ដើម្បី​ផ្ត​ល់​​​យុ​ត្តិ​​ធ​ម៌ជូនគ្រួសារគេ ដែលបានស្លាប់នោះទេ ដរា​បណាប្រព័​ន្ធតុលា​ការមិនត្រូ​វបានធ្វើកំ​ណែទ​ម្រង់ដ៏ពិតប្រាកដមួយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ