កូរ៉ខាងត្បូងបញ្ជាក់ជំហរមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា

រូបភាពពីហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជា កាល​ពីថ្ងៃទី ០២ ខែមេសា​ ឆ្នាំ២០១៨ លោក​​ Kim Young-chae ឯកអគ្គរដ្ឋ​ទូត​សារធាណរដ្ឋកូរ៉ប្រចាំអាស៊ាន បានបញ្ជាក់ពីជំហររបស់ប្រទេសខ្លួនថា​ កូរ៉េគោរព​នូវ​អធិបតេយ្យភាព និង មិន​ជ្រៀត​ជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាទេ។​

សេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេសនិងសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជាកាលពីថ្ងៃទី ០៣ ខែ មេសាឆ្នាំ២០១៨ ដដែលនេះក៏បានបង្ហាញដែរថាកូរ៉េខាងត្បូងយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និង ស្ថិរភាព​ដែលជា​លក្ខណ្ឌ​ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។​

គូសបញ្ជាក់ផងដែរថា ផ្ទុយពីបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួននៅអឺរ៉ុបដែលតែងតែរិះគន់រដ្ឋាភិបាលកម្ពុជា​ពីស្ថាន​ការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន កូរ៉េនិងជប៉ុនដែលត្រូវបានគេស្គាល់ថាជានិមិត្តរូបប្រជាធិបតេយ្យនៅអាស៊ី មិនដែល រិះគន់និងបរិហារពីស្ថានភាពនយោបាយកម្ពុជាទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ