ចិនជំរុញប្រសិទ្ធភាពប្រព័ន្ធធារាសាស្ត្រពីរនៅតាម​ទន្លេមេគង្គក្នុង​ប្រទេស​កម្ពុជា

រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ហ្វេសប៊ុក)

មន្ត្រីជាន់ខ្ពស់ចិន បាន​ជំរុញកម្ពុជា​ឲ្យ​ពន្លឿនគម្រោង​សាង​សង់​ប្រព័ន្ធធារាសាស្ត្រនៅទន្លេមេគង្គ​ប្រកបដោយប្រសិទ្ធភាព តាម​​​ន្តកា​​រមេគង្គ​-ឡានឆាង។

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​ឡើង​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ ខែមេសា​នេះ។

លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក​របស់លោកកាល​ពី​យប់មិញ​ថា លោកបា​​នជួប​រដ្ឋមន្រ្តីក្រសួងធនធានទឹកចិន លោក អ៊ី ជិនពីង ហើយ​លោកថា ភាគីចិនបានបញ្ជាក់ថា កន្លងមក តាមរយៈ​​​ប្រ​​ព័ន្ធធា​​​​រាសាស្ត្រមេគង្គឡានឆាង គឺមាន​គម្រោង ៥ ក្នុងនោះគម្រោង ២ បាន និង​កំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យដឹងទៀតថា ភាគីចិន លោក អ៊ី ជិនពីង ក៏បាន​ស្នើឲ្យពង្រឹងកិច្ចសហប្រតិប​​ត្តិការបន្ថែមទៀត ស្នើឲ្យមាន​កា​​រផ្លាស់​​ប្ដូរ​ទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរឲ្យ​បានញឹកញាប់ លើ​​ប្រព័ន្ធធារាសាស្ត្រ និងសុំឱ្យជំរុញយន្តការមេគង្គ​-ឡានឆាង​ឲ្យកាន់តែមានប្រ​​សិទ្ធភាព​ និងច្បាស់លាស់ជាក់ស្ដែង។

បើតាមហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា ក្រៅពីជួបជជែក​ដាច់​ដោយឡែក​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់ចិន​ហើយ​នោះ មេដឹកនាំកម្ពុជា​ក៏បានជួប​ជជែក​ដាច់​ដោយឡែ​កជាមួយមេ​ដឹកនាំផ្សេងទៀត ដូចជា ថៃ វៀតណាម និងឡាវ ផងដែរ។

កាលពីខែមករា​​កន្លង​មកនេះ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេគង្គឡានឆាង  ក្នុង​នោះ​ក៏មានមហា​អំណា​ចចិ​នចូលរួមផងដែរ។

ក្រោ​​យបិទបញ្ចប់នៃកិច្ចប្រជុំ​មេគង្គឡានឆាង លោកនាយកមន្រ្តី ហ៊ុន សែន អះអាងថា ចិនគ្រោងផ្តល់ជំនួយឥតសំ​​ប្រមាណ ១៨០០លានយន់​ ឬ​ស្មើ​នឹង​ប្រមាណ ២៧៦លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍តូចធំនៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ