រដ្ឋាភិបាលកាត់ដីនៅលើកោះរ៉ុងក្រុងព្រះសីហនុឲ្យពលរដ្ឋជិត៣០០គ្រួសារ

រូបភាព៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់សមត្ថភាពមន្រី្តនៅជុំវិញខ្លួនមួយចំនួន( ហ្វេសប៊ុក )

រដ្ឋាភិបាលបានសម្រេចកាត់ដីជាង ៥០០ហិកតា នៅកោះរ៉ុង ស្ថិតក្នុងដែនសមុទ្រខេត្តព្រះសីហនុ ទៅឲ្យប្រជាពលរដ្ឋជិត ៣០០គ្រួសារ ដែលកំពុងរស់នៅលើដីកោះមួយនេះជាអចិន្ត្រៃយ៍។

ក្នុងអនុក្រឹត្យចុះថ្ងៃទី៤ ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីទំហំ ៥២៨.៣៧ហិកតា ស្ថិតក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចេញពីដីឯកជនរបស់រដ្ឋ ទៅឲ្យប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ ដោយថា ពួកគេបានរស់នៅជាអចិន្ត្រៃយ៍លើកោះទាំងនោះ។

បើតាមអនុក្រឹត្យដដែលនេះ ដីទំហំជាង ១២ហិកតាទៀត ត្រូវបានកាត់សម្រាប់សាងសង់សាលារៀន ប៉ុស្តិ៍រដ្ឋបាល សាលាឃុំ ទីស្នាក់ការភូមិ អង្គភាពកងរាជអាវុធហត្ថ និងវត្តអារាមជាដើម។

រដ្ឋាភិបាលបានសម្រេចបែបនេះ ១០ឆ្នាំក្រោយពីកោះរ៉ុងត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិវិនិយោគរយៈពេល ៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង កាលពីឆ្នាំ២០០៨ ដែលនាំឲ្យប្រជាពលរដ្ឋរស់នៅលើដែនកោះនោះ ព្រួយបារម្ភពីការបាត់បង់ដីធ្លីរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ