នាយករដ្ឋមន្ត្រីអំពាវនាវឲ្យពលរដ្ឋជួយបរិច្ចាគថវិកាបន្ថែមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

រូបភាពពី ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវរកថវិកាពីសប្បុរសជន រួមទាំងពីពលរដ្ឋសាមញ្ញផងដែរ ឲ្យចូលរួមបរិច្ចាគ​ថវិកា​តាម​​កា​​រ​​​ស្ម័គ្គចិត្តដោយថា ដើម្បីជួយទ្រទ្រង់មន្ទី​​រពេទ្យ​គន្ធ​បុប្ផា មានលទ្ធភាពសង្គ្រោះកុមារ​ដោ​យ​​​ឥ​​តគិ​​តថ្លៃដដែល ។

មន្ទីរពេទ្យគន្ធបុប្ផាបានសង្គ្រោះកុមាររាប់សែននាក់ក្នុង១ឆ្នំាៗ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព។ ប៉ុន្តែនៅប៉ុន្មានឆ្នំាំ​មក​នេះ​មន្ទីរពេទ្យនេះ ប្រកាសថាខ្លួនប្រឈមនឹងកង្វះថវិកា សម្រាប់ទ្រទ្រង់ដំណើរការ ក្រោយពីស្ថាបនិក លោក Beat Richner ជាជនជាតិស្វីសមានជម្ងឺ និងប្រកាសចូលនិវត្ត។

នៅដើមឆ្នាំនេះ រដ្ឋាភិបាល បានផ្តួចផ្តើមបង្កើតមូលនិធិគន្ធបុប្តា ដើម្បីស្វែងរកថវិកាពីសប្បុរសជន ជួយដល់មន្ទីរពេទ្យនេះឲ្យ​បន្ត​​​​ដំ​ណើ​រការសង្គ្រោះកុមារកម្ពុជា។

លោក ហ៊ុន សែន ក្នុងពិធីប្រកាសបើកជាផ្លូវការមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃនេះ ក្រៅពីប្រកាសឈ្មោះ​ឧកញ៉ាមួយចំនួ​ន បាន​ចូ​​ល​​លុ​យ​ចន្លោះ​ពី២ម៉ឺនដុល្លារ ដល់១លានដុល្លារនោះ លោកបានអំពាវនាវ ឲ្យពលរដ្ឋ អាចចូលរួមបរិច្ចាគជាថវិកា ត្រឹម៥​ពាន់​​រៀ​​ល ក៏បានដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់មាតា និងទារកនៅកម្ពុជា។

លោកាថា៖«មិនមែនតម្រូវត្រឹមតែអ្នកឧកញ៉ា ឬថៅកែនេះ ថៅកែនោះទេ។ក៏ប៉ុន្តែជាលទ្ធភាពដែលអាចធ្វើទៅបាននៃពលរដ្ឋរបស់យើងទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ។យើងគ្មានការបង្ខិតបង្ខំនោះទេ ក៏ប៉ុន្តែនេះជាការបរិចាកដើម្បីសេចក្តីសុខ និងការរីកលូ​​​តលាស់ ក៏ដូចជាការលូតលាស់ របស់កុមារកម្ពុជា»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការដែលរដ្ឋាភិបាល បង្កើតមូ​លនិធិនេះ លោ​ក​ថា​​​​​ជា​រឿងល្អមួយ ប៉ុន្តែថាអ្វីដែលល្អជាងនេះ បើមូលនិធិមានសមាសភាពមកពីបក្សប្រឆាំង និងតំណា​ងអ​ង្គការស​ង្គមស៊ីវិ​ល​ផ​ង​នោះ​​​​ ការអំពាវនាវ របស់មូលនិធិ នឹងមានអ្នកគាំទ្រច្រើនជាងនេះ។

លោកថា៖«ខ្ញុំយល់ថាបើមូលនិធិនេះមានទាំងតំណាងរដ្ឋាភិបាល មានទាំងតំណាងអតីតគណបក្សប្រឆាំង ឬមួយក៏អ្នកនយោបាយដទៃទៀត ដែលគាត់មានចំណែកក្នុងការកសាងជាតិដែរហ្នឹង ហើយរួមទាំងមានសង្គមស៊ីវិល មានទាំងដៃគូអភិវឌ្ឍន៍បន្ថែមទៀតខ្ញុំគិ​​​ថាកាន់តែមានភាពអ៊ូអរ ឲ្យមានការជម្រះនូវមន្ទិលនៃឥទ្ធិពលនយោបាយលើមូលនិធិនឹងដែរ»

បើតាមបារបាយការណ៍ ដែលអានដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីនោះ ឲ្យដឹងថា មន្ទីរពេ​ទ្យគ​ន្ធបុ​ប្ផា បានចាប់ផ្តើមសង្គ្រោះកុមារ ឥតគិតថ្លៃ ចាប់ពីឆ្នាំ១៩៩២ ។​រហូតដល់ពេល​នេះមន្ទីរ​ពេទ្យ​នេះ ​មាន​៥កន្លែ​​ង ៤នៅក្នុងរាជធានីភ្នំពេញ និងមួយទៀតនៅខេត្តសៀមរាប។

មន្ទីរពេទ្យគន្ធបុប្ផាទាំង៥នេះ មានបុគ្គលជាង២ពាន់នាក់(២៣៤៥)សង្គ្រោះកុមារ ជាមធ្យមក្នុង១​ថ្ងៃបា​ន​ពី​២​៥​០០ទៅ៣០​០​០​​​​​នាក់​។ ចំណាយក្នុង១ឆ្នាំជាង៤៣លានដុល្លារ។តែថវិកាសម្រាប់ចំណាយ មានត្រឹមតែជា​ង១៨​លា​ន​ដុ្ល​​​​ល្លា​រប៉ុណ្ណោះក្នុ​ង១ឆ្នាំ គឺក្នុងនោះ​៤​លា​នបានពីមូលនិធិប្រទេសស្វីស ១០លានបានពីរដ្ឋាភិបាលកម្ពុជា និងជាង៤លា​នទៀតបានពី​ផ្នែ​កខ្លះ​​ដែលរដ្ឋដ​កពី​កា​​រ​​ល​​ក់សំបុត្រនៅប្រាសាទអង្គវត្ត។ ថវិកា១៨លាននេះ មិនគ្រប់គ្រាន់សម្រាប់ដំណើរការទេគឺត្រូវ១៤លានដុល្លារបន្ថែមទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ