មនុស្ស៤៧នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃអំឡុងពេលចូលឆ្នាំថ្មី

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

យោងតាមរបាយការណ៍របស់​​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​គ្រោះថ្នាក់ចរាចរណ៍​នៅទូទាំងប្រទេសក្នុងរយៈពេល៥ថ្ងៃអំឡុងពេលចូលឆ្នាំថ្មីបានសម្លាប់មនុស្ស៤៧។

របាយការណ៍ដដែលក៏បានឲ្យដឹងថា​ គ្រោះ​ថ្នាក់​ចរាចរណ៍បានកើតឡើងចំនួន៩១លើកក្នុងរយៈពេល៥ថ្ងៃនេះគិតចាប់ពី ថ្ងៃទី​១៣​ដល់ថ្ងៃទី១៧ខែមេសានេះ។ គ្រោះថ្នាក់ទាំង៩១លើកនេះ បណ្ដាលមកពីល្មើសល្បឿន មិនគោរពសិទ្ធិគ្នាក្នុង​ពេល​បើកបរ ប្រជែង បត់គ្រោះថ្នាក់ ស្រវឹង មិនប្រកាន់ស្ដាំ​ និង ងងុយដេក។

ទោះជាយ៉ាងណាក៏ដោយតាមរបាយការណ៍ដដែលនេះបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៥ថ្ងៃនា​ឱកាស​បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានថយចុះ២៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ ពោលគឺថយចុះពី ១២១​ករណីមកនៅត្រឹម៩១ករណី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ