ផ្ទះពលរដ្ឋ១៧ខ្នងនៅបាត់ដំបងត្រូវរងការខូចខាតដោយខ្យល់កន្រ្តាក់

យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងក្នុងខេត្តបាត់ដំបង ត្រូវបានរងការខូចខាតដោយសារគ្រោះធម្មជាតិកាលពីថ្ងៃអង្គារ។

អគ្គស្នងការនគរបាលជាតិចុះផ្សាយថា នៅខេត្តបាត់ដំបងមានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្រ្តាក់បណ្តាលឲ្យផ្ទះពលរដ្ឋ១៧រងការខូចខាត ក្នុងនោះ២ខ្នងផ្ទះត្រូវដួលរំលំ និង១៥ខ្នងទៀតរបើកដំបូល។

អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ករណីខ្យល់កន្រ្តាក់នេះបានកើតឡើងក្នុងស្រុកចំនួន៣ក្នុងខេត្តបាត់ដំបង គឺនៅស្រុកសំពៅលូនខូចខាតផ្ទះអស់៦ខ្នង ស្រុកគាស់ក្រឡ៦ខ្នង និងស្រុកសង្កែអស់៥ខ្នង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ