លោក ហ៊ុន​ សែន រំពឹងថាយ៉ាងតិច​គណបក្ស២១ចូលរួមបោះឆ្នោត​

រូបពីហ្វេសប៊ុក របស់លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រីបង្ហើបថា យ៉ាងតិចមានគណបក្សនយោបាយ​ចំនួន២១នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរនៅលើគេហទំព័រហ្វេសប៊ុក របស់លោកថា ពេលនេះមានគណបក្ស៣ហើយដែល​បាន​ចុះ​​​​​​​ប​ញ្ជី​រួចរាល់ក្នុង​ការចូលរួមប្រកួតប្រ​ជែងក្នុងការបោះឆ្នោ​តថ្ងៃទី២៩កក្កដា២០១៨ខាងមុខនេះគឺគណប​ក្សប្រជា​ជនកម្ពុ​ជា​​ គ​​ណ​​ប​ក្សសញ្ជាតិកម្ពុជា និង គណ​បក្សយុ​វជនកម្ពុជា។

លោក ហ៊ុន សែន ឲ្យដឹងទៀតថា គណបក្ស​៦ទៀត បានបញ្ជា​ក់ជំហរចុះបញ្ជី​ចូលរួមប្រកួ​តប្រជែង​ការបោះឆ្នោត​​នេះ ដោយថា ពួក​​គេ​​បានរៀបចំប្រាក់កក់១៥លានរៀល នៅរ​តនាគា​ជាតិនៃ​​កម្ពុជា​។ ​លោ​​​​​​​ក​​​ថា សរុបទាំងអស់ មានគណបក្សន​យោបាយ​​ចំនួ​ន​​​​២១​​ កំពុងបំពេញបែបបទ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ