រដ្ឋាភិបាលច្រានចោលព័ត៌មានថាតំបន់ថ្ម៣ដុំនៅខេត្តតាកែវកាត់ឲ្យវៀតណាម

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

រដ្ឋាភិបាលច្រានចោលការអះអាងថា តំបន់ថ្ម៣ដុំនៅខេត្តតាកែវ របស់កម្ពុជា ត្រូវបានកាត់​ឲ្យ​​ទៅវៀ​តណាម កាល​ពីខែ​មុន តាម​រយៈ​ការបោះបង្គោលព្រំដែនថ្មីៗ នៅតំបន់នោះ។

នៅសប្តាហ៍នេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានចែករំលែកតៗគ្នាថា ​ដីនៅតំបន់ថ្ម៣ដុំ ស្ថិតក្នុ​ងឃុំ​ក្រ​សាំ​ង ស្រុ​កបុ​រី​ជលសា ខេត្តតាកែវ ត្រូវរដ្ឋាភិបាលកាត់ឲ្យទៅវៀតណាម កាលពីថ្ងៃទី១៩ខែមេសា ។

អ្នកប្រើប្រាស់បណ្តាញសង្គមសំអាងថា បង្កោលព្រំដែនថ្មីៗជាច្រើន បាន​បោះចូលតំបន់នោះ ​​​ច​ន្លោះ​​បង្គោលលេខ ២៦៦ ដល់ប​ង្គោ​​ល​លេខ ២៦៧ ។

អភិបាលខេត្តតាកែវ លោក អ៊ូច ភា និងអធិការស្រុកបុរីជលសា លោក ឃុត ធិន សុំមិនធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ ដោយមន្ត្រីមូលដ្ឋានទាំងពីររូបនេះ ជំរុញដូចគ្នាឲ្យ​ ​សួរបញ្ជាក់​​ទៅ​​គ​ណៈកម្មាធិការព្រំដែន។

ប្រធានគណៈកម្មាការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ក្រុមបច្ចេកទេសកម្ពុជាវៀតណាម ពិតជាបានបោះ​បង្គោលប​ន្ថែមតំ​​បន់​នោះពិតមែន ប៉ុ​ន្តែ​​​លោកថា មិនមែនបោះបង្គោលកាត់ដី នៅតំបន់ថ្ម៣ដុំនោះ ឲ្យទៅវៀតណាមទេ។ នៅពេ​លសួរថា តើ​​​​​ប​ង្គោលបោះថ្មីនោះ​ បានចូ​លក្នុ​ង​​​ទឹ​កដី​ដែ​លកម្ពុជាធ្លាប់កាន់កាប់យូរមកហើយ ឬក៏យ៉ាងណា លោកថា ភាគីទាំងពីរ​នៅ​​ពិភា​ក្សា​​​​គ្នានៅឡើយ។

លោកថា៖«យើងបោះមែន តែយើងបោះបង្គោលបំពេញបន្ថែម។បង្គោលតូចទេ មិនមែនបង្គោលធំទេ។ ទេអ្នកនិយាយគ្នាវាមិនដឹយើងទៅបន្ទោសគ្នាវាមិនកើត។ គ្រាន់តែឃើញបោះពួកហ្នឹងចេះតែភ័យ ចេះតែទាញសេចក្តីសន្និដ្ឋានខ្លួនឯងទៅ យើងមិនថាអីទេ ប៉ុ​​ន្តែតំ​​បន់ហ្នឹងមិនទាន់សម្រេចនៅឡើងទេ នៅកំពុងចរចាគ្នាធ្វើកិច្ចការហ្នឹង

រដ្ឋាភិបាលធ្លាប់ច្រានចោលម្តងហើយ កាលពីឆ្នាំ២០១៦ ពេលមានព័ត៌មានផ្សាយពេលនោះថាតំបន់ថ្ម៣ដុំ របស់ខ្មែរ ជាប់​ព្រំដែ​ន​​មួ​​យនេះ មួយផ្នែកត្រូវវៀតណាម រំលោភគ្រប់គ្រង។

កន្លងទៅអតីតបក្សប្រឆាំង ធ្លាប់ចោទរដ្ឋាភិបាលថា ការបោះបង្គោ​លព្រំដែន កម្ពុជាបានបាត់បង់ទឹកដីប​ន្ថែមទៀតទៅ​ប្រ​ទេស​វៀ​​​​ត​​ណា​ម។

ក៏ប៉ុន្តែមន្ត្រី​មួយចំនួនដែលសកម្មក្នុងការរិះគន់ពីប​ញ្ហា​​​​​​ព្រំ​ដែននេះមាន លោក ហុង សុខហួរ  និងលោក អ៊ុំ សំអាន ជាដើម ត្រូវរ​ដ្ឋា​​​​​ភិបាលចាប់ឃុំខ្លួន នៅពន្ធនាគារព្រៃសរ ចោទពី​បទ​ញុះ​​​​ញង់ឲ្យមានចលាចលក្នុងសង្គម។

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី ឲ្យVODដឹងកាលពីសប្តាហ៍មុនថា ការបោះបង្គោលព្រំដែន ជាអាយុជិវិតជាតិ ។លោ​ក​ថា បើ​រ​ដ្ឋាភិបាលឆកល្វែង ឬចាញ់ប្រៀបប្រទេសជិតខាង និងជំរុញឲ្យពលរដ្ឋអស់ជំនឿ​ និងជាឱ​កា​​ស​​​រ​ប​ស់​គណប​​ក្ស​ផ្សេ​ងយកទៅលាតត្រដាង​ ដើម្បីទាញប្រជាប្រិយភាព ។

កម្ពុជា និងវៀតណាម មានព្រំប្រទល់ដីគោកជាប់គ្នា ប្រវែង១២៧០គីឡូម៉ែត។ រដ្ឋាភិបាលអះអាងថា មកដល់ពេលនេះ​ការ​បោះ​​​​​បង្គោលព្រំដែនបាន​​​ជាង​​៨០ភាគរយហើយ នៅសល់ជាង១​០ភាគរយទៀត កម្ពុជានឹងបន្ត​ភាក្សា ​ដើ​ម្បី​បោះបញ្ចប់។​ប៉ុន្តែ​ លោ​​ក វ៉ា គឹមហុង អះអាងថា បើមានការរំលោភបំពាន កម្ពុជា​នឹងប្តឹ​ងទៅតុ​លាកា​​រអ​ន្តរ​​ជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ