បក្ស​កាន់​អំណាច​បញ្ជាឲ្យ​ទប់​ស្កាត់​អ្នក​ដើរ​ខ្សឹប​ពលរដ្ឋមិន​ឲ្យចេញទៅ​បោះ​ឆ្នោត​

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក​ ស ខេង បានចាត់ទុកការដើរខ្សឹប​ព​លរ​ដ្ឋមិនឲ្យ​ទៅបោះឆ្នោត ថាជាទង្វើខុសច្បាប់ និងក្រើនរំឭកឲ្យ​មានវិធា​នទប់ស្កាត់។

ក្នុងពិធីជួបសំណេះចំណាលជាមួយសកម្មជន នៅខេត្តបាត់ដំបង នា​​យុទ្ធនាកា​ររកសំឡេងឆ្នោត ថ្ងៃទី២៤​ខែកក្ក​ដានេះ លោក ស ខេង បានថ្លែងថា នៅថ្ងៃទី២៨ខែកក្កដាចុងសប្តាហ៍នេះ ជាថ្ងៃ.ស.ដែលច្បា​ប់​​​ តម្រូវឲ្យគណប​ក្សន​យោ​​បាយ​ទាំងអស់ដែលចូលរួមប្រកួតការបោះឆ្នោត ត្រូវរក្សាភាព​ស្ងៀ​ម​ស្ងា​​​ត់​ ក្រោ​យពីធ្វើយុ​ទ្ធនាការឃោ​សនារ​ក​​សំឡេងឆ្នោតត្រឹមថ្ងៃទី ២៧ កក្កដា។

មេដឹកនាំបក្សកាន់អំណាចរូបនេះ ថ្លែងទៀតថា ទោះជាយ៉ាងណានៅថ្ងៃ.ស.នេះ អាចនឹងមានអ្នកដើរខ្សឹប ពលរដ្ឋ​កុំ​ឲ្យ​ចេញទៅបោះឆ្នោត។ លោករំឭកថាករណីនេះ សកម្មជនទាំងអស់ត្រូវចូលរួមរារាំងពួកគេដើម្បី​ឲ្យការ​បោះ ឆ្នោ​ត ​​នៅថ្ងៃទី២៩នោះដំណើរការទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

តាមពិតទៅថ្ងៃទី២៨នេះ ជាថ្ងៃស្ងាត់ស្ងៀម ។ ប៉ុន្តែពួកគេមិនស្ងាត់ស្ងៀមទេថ្ងៃហ្នឹង! ហើយធ្វើអី? គាត់ដើ​រខ្សឹប​។ អញ្ចឹងទេ សុំឲ្យត្រួតពិនិត្យបញ្ហានេះ។ យើងកុំធ្វើបាបគាត់អី ប៉ុន្តែរារាំង ព្រោះសកម្មភាព របស់អ្ន​កឯ​ងដើ​រខ្សឹ​​​ប​​នេះ​ ដើ​​រ​ខ្សឹបកុំឲ្យគេទៅបោះឆ្នោត ដល់មិនឲ្យទៅបោះឆ្នោត ជាទង្វើខុសច្បាប់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក​ ស ខេង

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង គិតត្រឹមថ្ងៃអង្គារនេះ អតីតសកម្មជនបក្សប្រឆាំង ​​​៥​នាក់ ត្រូវបានគណបក្សកាន់អំណាចនៅខេត្តនេះប្តឹង ដោយសារពួកគេជួបជុំគ្នាធ្វើយុទ្ធនាការម្រាម​ដៃស្អា​តតា​ម​បណ្តាញសង្គម។

ប៉ុន្តែអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានហៅការលើកឡើង របស់មេដឹកនាំ​ប​ក្ស​កាន់​អំ​​ណាចនេះថា កំពុង​ដើរផ្ទុយពី​យន្ត​កា​រ​ប្រ​ជាធិបតេយ្យ។ លោកថា ការជួបប្រជុំ ការជជែកគ្នាជាក្រុម ​ឬត​ស៊ូ​ម​​តិ​ដោ​​​យ​សន្តិវិធី​ ជា​សេរីភា​ពបញ្ចេ​ញ​ម​តិ​ ដែល​ការ​ពា​រដោយរដ្ឋធម្មនុញ្ញ ។

លោក អ៊ូ ច័ន្ទរ័ត្ន រំឭកថា រដ្ឋាភិបាលគួរតែពិចារណាឡើងវិញ រៀបចំប្រព័ន្ធបោះឆ្នោតមួយមានការគាំទ្រ​ពីព​លរ​​ដ្ឋ​គ្រ​ប់និន្នាការនយោបាយ និងមានការគាំទ្រពីសហគមន៍អន្តរជាតិ នោះទើបចាត់ទុ​កថាជាការខំប្រឹងប្រែ​ង​រប​ស់រ​ដ្ឋា​​​ភិ​​បាលធ្វើឡើងដើម្បីការពារប្រយោជន៍ជាតិ។

លោកអាចពិចារណាប្រកាសពន្យារពេលបោះឆ្នោតអីអញ្ចឹងទៅ ដើម្បីរៀបចំការបោះឆ្នោត​មួយគោរពទៅ​តាមឆន្ទៈរបស់ប្រជាពលរដ្ឋទៅ។ អាហ្នឹងប្រហែលជាមា​នប្រយោជន៍សម្រា​ប់ជាតិ។ តែបើ​យើង​មកឈ្លោះគ្នា​រឿងកំប៉ិក​កំ​ប៉ុ​​កថ្ងៃ.ស ដើរខ្សឹបដើរខ្សៀវ ហើយគិតតែរឿងចាប់គ្នាដាក់គុក គិតតែពីរឿងផាកពិន័យគ្នា គិតតែពីរឿង​គំរាមកំហែ​ង​គ្នា ខ្ញុំ​គិតថាវាមិនមានប្រយោជន៍អីទេ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត  បាន​សរសេរលើទំព័រហ្វេសប៊ុក​របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា​  កាលពីសប្តាហ៍​មុនថា លោកស្រីព្រួយបារម្ភពីការ​ព្រមា​​ន​ផ្លូវ​​​​ច្បាប់​របស់​មន្រ្តីរដ្ឋាភិបាល ទៅលើប្រជាពលរដ្ឋ​ជុំវិញការសម្ដែងមតិ ធ្វើពហិការមិនទៅបោះឆ្នោត ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ