លោក​ ហ៊ុន​ សែន​ ប្តេ​ជ្ញាធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​និង​ប្រជា​ធិប​តេយ្យ​

រូបភាពពីហេ្វសប៊ុកលោកនយករដ្ឋមន្ត្រី​​​​ ហ៊ុន សែន

មេដឹ​កនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្តេជ្ញាថា​​នឹ​ង​​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បីលើកកម្ពស់​ជីវភាពប្រ​ជាព​លរ​ដ្ឋ​និ​ងប្រ​ជា​ធិ​ប​​​តេយ្យ ខណៈ​ស​ហ​​រដ្ឋ​អាមេរិកនិងជប៉ុន ប្រកាសដកខ្លួនមិនឃ្លាំមើល​ការបោះឆ្នោ​នៅអាណត្តិថ្មីនេះ។

នៅថ្ងៃអាទិត្យនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ ប៉ុន្តែក្រុ​មប្រទេសលោ​ក​សេរី ដែលធ្លាប់ឃ្លាំមើ​លដំ​ណើ​រកា​របោះ​ឆ្នោតនៅកម្ពុជា មានជប៉ុន សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ផងនោះ បានប្រកាសមិនបញ្ជូនអ្នកសង្កេ​តកា​រ​ណ៍​​​​ម​ក​ឃ្លំា​​​មើល​​ការបោះ​ឆ្នោត​នៅ​​អា​​ណ​ត្តិថ្មីនេះទេ ក្រោយពីគបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវគេបាត់ចេញពីឆាកនយោបាយ។

ប៉ុន្តែ​មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញមុខ​តាមបណ្តា​ញ​សង្គម ​​​អំពាវនាវជា​ថ្មី​ទៀ​ត ឲ្យ​ព​លរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោក និងបានសន្យាពីការលើកកម្ពស់​ផ្នែក​ជីវ​ភា​ព​ ​សិទ្ធិ​មនុស្ស និ​ង​យុ​ត្តិធ​ម៌សង្គម ។

ខ្ញុំសូមប្តេជ្ញាថា នឹងខំប្រឹងប្រែងធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានានូវសន្តិភាពសន្តិសុខ​ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ដែល​ធ្វើឲ្យប្រជាជនគ្រប់​ៗរូបមានកម្រិតជី​វភាពកាន់តែប្រសើរឡើងឥតឈប់ឈ​រនិងរស់នៅយ៉ាងសុខដុមរម្យនាក្នុង    ស​ង្គមដែ​ល​គោរ​ពត​​ម្លៃមនុស្ស ប្រជាធិបតេយ្យ សេរី និងយុត្តិធម៌

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ហៅការប្តេជ្ញាចិត្តនេះ អាចទាក់ទាញទឹកចិត្តម្ចាស់​ឆ្នោតមួយ​ចំនួន​បាន​។ ​ប៉ុន្តែលោកថា ការប្តេជ្ញាចិត្តនេះអាចនឹងជួបបញ្ហា បើក្រុមប្រទេសលោកសេរីមិនទទួលស្គាល់រ​ដ្ឋាភិបាលថ្មី កើត​​ក្រោ​យ​​​​បោះឆ្នោត។

បើសិនជាការបោះឆ្នោតតែរបៀបហ្នឹង ខ្ញុំជឿថា ទោះបីយ៉ាងណាក៏ដោយ ប្រហែលជាយើ​ងនឹងជួប​ផលលំបា​ក​ច្រើន​មែ​ន​ទែន ដោយសារសម្ពាធសហគមន៍អន្តរជាតិខ្លាំង អាចប្រឈមនឹងវិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ ម្លោះហើយ​ការប្តេជ្ញាចិត្ត​ចង់​លើក​    ស្ទួ​យ​ជី​វ​ភា​ព​ប្រជាពលរដ្ឋក្តីស្អីក្តីប្រហែលជាពិបាកហើយ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ហៅការអំពាវនាវ​របស់មេដឹកនាំបក្សកាន់​អំណា​ចនេះ​ថា​ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយថាជាង២០ឆ្នាំមកនេះ រដ្ឋាភិបាលមិនទាន់បានធ្វើឲ្យប្រសើរពីការគោរពសិទ្ធិមនុស្ស នេះនៅ​ឡើ​យ​​​ទេ បើទោះ​បីជាក​ម្ពុជា ​បានផ្តល់សច្ចាប័នជាមួ​យអង្គ​ការស​ហប្រជាជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ​​ក៏​ដោយ។

ជាទូទៅទាំងរូបខ្ញុំ ទាំងប្រជាពលរដ្ឋទាំងអស់ គ្មានចង់បានអ្វីក្រៅពីការយកចិត្តទុកដាក់ ដូចអ្វីដែលសម្តេច​លើកឡើង​​ហ្នឹងទេ។​ ក៏​ប៉ុន្តែកន្លងមក យើងឃើញហើយការថ្លែងសារដោយប្រមុខរដ្ឋាភិបាលនេះ ជារឿងមួយមានការអនុវត្ត​ហ្នឹង​វាហាក់​ដូច​ជាមិនមាន​ប្រសិទ្ធិភាពច្រើន

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា

មិនមែនមា​នតែសហរដ្ឋអាមេរិក និងប្រទេសជប៉ុនទេ ដែលបង្ហាញជំហមិនជឿលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជាបច្ចុប្បន្ននោះ សូម្បី​តែស​​ហ​ភា​ព​​​អឺ​​​រ៉ុបដែ​លមានសមាជិក២៨ប្រទេស ក៏គំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញដែរ ប្រសិនបើ​ពួកគេ​រក​ឃើ​ញ​​ថា រដ្ឋាភិ​បាល​​ពិ​ត​ជា​​មិ​នបានធ្វើឲ្យប្រសើរឡើងវិញ ពីការគោរព​សិទ្ធិមនុស្សនិង​លទ្ធិប្រជាធិបតេយ្យនោះ។

ករណីនេះអ្នក​ជំនាញសេដ្ឋកិច្ច បានដាក់ការព្រួយបារម្ភថា បើសហភាពអឺរ៉ុបកាត់ផ្តាច់​ប្រព័ន្ធអនុគ្រោះពន្ធ ដោយសារតែរបត់​     ន​យោ​​​​បាយ​ពេ​​ល​​​​នេះមែន កម្មករក្នុងវិស័យកាត់ដេរជិត១លាននាក់ ប្រឈមនឹងអត់ការងារធ្វើ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ