គ.ជ.ប ថាពលរដ្ឋមានសិទ្ធិ​ប្តឹងអ្នកបង្ខំពួកគាត់ឲ្យទៅបោះឆ្នោត

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា (រូបថត៖ ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់នៅថ្ងៃនេះថា ពលរដ្ឋដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ទៅ​បោះឆ្នោត​មាន​សិទ្ធិ​​ប្ដឹង​​អ្នកដែល​បង្ខំនោះបាន​។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាននៅថ្ងៃនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិប្ដឹង​ចំពោះជនណាម្នាក់​ដែលបានបង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​បោះ​ឆ្នោត​ទៅគណៈកម្មាការឃុំសង្កាត់ដែលប្រចាំការនៅទីនោះតែម្ដង។

បើសិនជាមានការចាប់បង្ខំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត​​​​​គឺគាត់អាចប្ដឹងបាន ហើយការប្ដឹងនេះ មិនពិបាកទេ គឺប្ដឹងនៅឃុំសង្កាត់របស់គាត់តែម្ដង ព្រោះមានគណៈកម្មាការរៀបចំការបោះឆ្នោតនៅទីនោះ។ នីតិវិធីរបស់ គ.ជ.ប គឺប្ដឹងពីទីកន្លែងកើតហេតុយ៉ាងយូរ៣ថ្ងៃ ក្រោយមានបញ្ហានេះ […] ក្នុងករណី ដែល​មិន​ពេញ​ចិត្តការសម្រេចរបស់ខេត្ត ក៏ឡើងមកប្ដឹងនៅ គ.ជ.ប ទៀត ហើយ…មិនពេញ​ចិត្ត​អាច​ប្ដឹង​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ […]

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា

យោងទៅតាម​​បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយគេបង្អស់របស់​គណកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត​ ចំនួន​ប្រជាពល​រដ្ឋ​​ដែលបានចុះ​ឈ្មោះបោះឆ្នោត​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦នេះ​ មានចំនួនជិត ៨,៤​ លាននាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ