សង្គ្រោះជាតិបដិសេធព័ត៌មានថា ខ្លួនអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត

លោក សម រង្ស៊ី និងអ្នកគាំទ្រ កាលពីខែកក្កដា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក Cambodia Elections – បោះឆ្នោត កម្ពុជា)

អតីតគណបក្សសង្គ្រោះជាតិប្រកាសច្រាលចោលព័ត៌មានដែលផ្សាយថា អតីតបក្សប្រឆាំងមួយនេះ អំពាវនាវឲ្យពលរដ្ឋចេញទៅចូលរួមការបោះឆ្នោតថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះ។

តាមសេចក្ដីថ្លែងការណ៍របស់អតីតគណបក្សសង្រ្គោះ​ជាតិ​ចេញផ្សាយនៅថ្ងៃនេះ ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង រួមមានប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា និងថ្នាក់ដឹកនាំដទៃទៀត បាន​បដិសេធថា​ ពួកគេមិនបានអំពាវនាវបែបនោះទេ​ ។

តាមរយៈវីដេអូឃ្លីបដែលបង្ហោះលើហ្វេសប៊ុកនៅថ្ងៃនេះ លោក សម រង្ស៊ី ថ្លែងថា មានមនុស្សទុច្ចរិតមួយក្រុមបានយកសំលេង និងរូបភាពរបស់លោក ទៅកាត់ត ដើម្បីបំភាន់មតិសាធារណជន។​

កាលពីម្សិលមិញ ថ្ងៃសៅរ៍ពួកគាត់បានប្រើល្បិចថោកទាប គេបានយករូបខ្ញុំទៅច្នៃ យកសំឡេងខ្ញុំទៅកាត់ត ហើយធ្វើសារក្លែងក្លាយថា ចេញមកពីខ្ញុំ ឲ្យខ្ញុំនិយាយអ្វី ដែលមិនមែនជាបំណងរបស់ខ្ញុំទាល់តែសោះ ពួកអ្នកទាំងអស់នេះ អស់ផ្លូវដើរហើយ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

សេចក្ដីថ្លែងការណ៍បដិសេធរបស់អតីតគណបក្សសង្គ្រោះជាតិ ធ្វើឡើងក្រោយពីមានព័ត៌មានលើបណ្ដាញសង្គម និងគេហទំព័រមួយចំនួន បានផ្សាយផ្ទុយពីគោលជំហររបស់អតីតបក្សប្រឆាំងមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ