គ.ជ.ប ផ្លាស់ប្ដូរការិយាល័យបោះឆ្នោត២០​នៅទូទាំងប្រទេសដោយសារបញ្ហាទឹកជំនន់

មណ្ឌលបោះឆ្នោតឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា គ.ជ.ប បានផ្លាស់ប្ដូរទីតាំង​ការិយាល័យបោះឆ្នោតចំនួន​ ២០ ការិយាល័យនៅទូទាំងប្រទេស​ ដោយសារមានទឹកជំនន់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា ការិយាល័យបោះឆ្នោតចំនួន​២០ នៅទូទាំងប្រទេសត្រូវបានផ្លាស់ប្ដូរទៅទីកន្លែងផ្សេង  ដោយសារបញ្ហាទឹកជំនន់ ក្នុងនោះខេត្តដែលត្រូវ ផ្លាស់ប្ដូរច្រើនជាងគេនោះ ខេត្តស្ទឹងត្រែង ដោយប្ដូរចំនួន ១២ ការិយាល័យ ទៅទីតាំងផ្សេង។ លោកបន្តថា  ការផ្លាស់ប្ដូរនេះដែរ  ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

យោងទៅតាម​​បញ្ជីឈ្មោះបោះឆ្នោតចុងក្រោយគេបង្អស់របស់​គណកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត ប្រជាពល​រដ្ឋដែលមានសិទ្ធបោះឆ្នោតរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦នេះ​ មានចំនួនជាង ៨,៤លាននាក់  ហើយសម្រាប់ការិយាល័យបឆ្នោតមាន​ចំនួន ២ ១៩៦៧ នៅទូទាំងប្រទេស៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ