គ.ជ.ប បញ្ជាក់ជាថ្មីថា អ្នកទៅបោះឆ្នោតកើនដល់ជាង៨២ភាគរយ

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការសរុបព្រឹត្តិការណ៍នៃការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គិតត្រឹមម៉ោង ៥​ ល្ងាចនេះ លទ្ធផលបណ្ដោះអាសន្នចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតមាន ៨២,១៧ ភាគរយ  ខណៈដែលមួយម៉ោងមុននេះ គ.ជ.ប បានប្រកាសថា ចំនួនប្រជាប្រជាពលដ្ឋទៅបោះឆ្នោតបានតែ៨០,៤៩ ភាគរយប៉ុណ្ណោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា   ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ មានចំនួ​ន ៦ ៨៨៥ ៧២៩ ស្មើនឹង ៨២,១៧ %  នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប ៨ ៣៨០ ២១៧ នាក់។  គ.ជ.ប បានបញ្ជាក់ថា ចំនួនអ្នកដែលបានចូលរួមបោះឆ្នោតក្នុងអាណត្តិទី៦ នេះ មានការកើនឡើងជាង ១០ ភាគរយ  បើប្រៀបធៀបទៅនឹងអាណត្តិទី៥ កន្លងទៅ។​

គ.ជ.ប បញ្ជាក់បន្ថែមថា លទ្ធផលបណ្ដោះអាសន្ននឹងប្រកាសពីម៉ោង ៧ យប់ ដល់ ម៉ោង ១:០០ នៃយប់ថ្ងៃបោះឆ្នោត ដោយផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រ គ.ជ.ប។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ