ក្រុម​អ្នកគាំទ្រអតីតបក្សសង្រ្គោះ​​តាមប្រទេសនានាធ្វើបាតុកម្ម​ប្រឆាំងការបោះឆ្នោតនៅកម្ពុជា

បាតុកម្មស្នើឲ្យដោះលែងលោក កឹម សុខា ថ្ងៃទី ២៩ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Samathida Kem)

ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស កំពុងនាំគ្នាប្រមូលផ្ដុំតវ៉ាប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដែលកំពុងធ្វើឡើងនៅថ្ងៃអាទិត្យនេះ។

ប្រជាពលរដ្ឋខ្មែរ និងក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស កំពុងតវ៉ានឹងដំណើរការបោះឆ្នោតនៅកម្ពុជា ដែលគ្មានវត្តមាន​អតីតរបស់ខ្លួនចូលរួម។​ក្រុមបាតុករទាំងនោះបានប្រមូលផ្ដុំ​គ្នារាប់​ពាន់​នៅតាមប្រទេសប្រជាធិបតេយ្យ​ធំៗ​ដូចជា កូរ៉េ បារាំង ស្វីស ជប៉ុន អូស្ដ្រាលី សហរដ្ឋអាមេរិក និង​ជាដើម។

ការបោះឆ្នោតអាណត្តិទី៦នៅថ្ងៃនេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ