លោក សុខ ឥសាន៖ លទ្ធផលបឋម CPP អាចទទួលបានអាសនៈទាំងអស់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនអាចទទួលបានអាសនៈទាំងអស់នៃរដ្ឋសភាចំនួន​១២៥អាសនៈ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ថ្លែងថា លទ្ធផលគឺគណបក្សរបស់លោកទទួលបានការគាំទ្រចំនួន​៧៧,៥០ភាគរយ ហើយលោកថា គណបក្សផ្សេងទៀត ទទួលបានភាគរយតិចតួចមិនគ្រប់ទទួលបានអាសនៈទេ។​

ទោះយ៉ាងណាលោកបន្តថា ចំនួននេះនឹងមានការប្រែប្រួលខ្លះទៀត ហើយលោកថា ចំនួនពិតប្រាកដគឺរង់ចាំការប្រកាសពី គ.ជ.ប​។

​តាមគម្រោង គ.ជ.ប នឹងប្រកាសលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៦នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ