អ្នក​តាម​ដាន​ថា​សន្លឹក​ឆ្នោត​មិន​បាន​ការ​ បង្ហាញ​ថា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ខ្លះ​ទៅ​ទាំង​ភ័យ​ខ្លាច​

សន្លឹកឆ្នោតដែលមិនអាចយកជាការបាន

អ្នកតាមដានមួយចំនួនបង្ហាញការយល់ឃើញថា សន្លឹកឆ្នោតមិនបានការជិត៦០ម៉ឺនសន្លឹក ដែល គ.ជ.ប ប្រកាសឲ្យដឹងនោះ ជា​ស​​ញ្ញា​​​បញ្ជាក់ថា អ្នកចេញទៅបោះឆ្នោតមួយចំនួន ទៅទាំងភ័យខ្លាច ក្រោយ​ពីអ្ន​កន​យោបា​យគំ​រាម​ថាអ្នកមិនទៅ​បោះឆ្នោ​ត​ជា​ ក្រុ​មឧ​ទ្ទាមក្រៅច្បាប់។

ក្រោយបិទបញ្ចប់ការបោះឆ្នោតមួយថ្ងៃ គ.ជ.ប បានប្រកាសថា សន្លឹកឆ្នោតមិនបានការ​មាន៥៩ម៉ឺន​៦ពាន់៧៧​៥សន្លឹ​ក​។ សមា​ជិក​​និងជា​អ្នក​នាំ​ពា​ក្យ គ.ជ.ប អះអាងថា ចំនួ​នស​ន្លឹ​​​​ក​​ឆ្នោ​​តមិនបានការនេះកើនឡើង បើធៀបទៅនឹងការបោះ​ឆ្នោតជា​តិអា​ណ​​ត្តិ​មុ​​ន អំឡុ​​ង​​ឆ្នាំ​២០​១៣​។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី និយាយថា  ការបង្ហាញតូលេខ របស់ គ.ជ.ប នៅពេលនេះ អាចជាការពិបាក​ឲ្យព​ល​រដ្ឋ​​​​​គ្រប់និន្នាការជឿ បើធៀបទៅនឹងការប្រកាសរបស់ស្ថាប័នជាតិមួយនេះ អំឡុងការបោះឆ្នោតឆ្នាំឃុំ សង្កាត់ ឆ្នាំ២០១៧ ។

លោក មាស នី បន្ថែម​ថា​ការដែលអ្នកនយោបាយខ្មែរ ចោទថាអ្នកដែលមិនទៅបោះឆ្នោតជាអ្នកគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់នោះ ជំ​រុ​ញ​​ឲ្យ​ព​លរដ្ឋមួយចំនួនព្រួយបារម្ភហើយ​បាន​ចេញទៅបោះឆ្នោតតែបង្ហាញ​ការមិនពេញចិត្តតា​មរយៈគូ​សស​ន្លឹក​ឆ្នោត​ចោល។

លោកមាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍
មានការប្រទាញប្រទង់គ្នា រវាងអ្នកទៅនិងអ្នកមិនទៅ។អ្នកទៅមានន័យថា ជាអ្នកគាំទ្រដំណើរកា​របោះឆ្នោត​ដែល​រៀប​ចំ​​​​​ដោយរដ្ឋាភិបាល ។ រីឯអ្នកដែលមិនទៅជាអ្នកជឿជាក់លើសង្គ្រោះជាតិ ។អញ្ចឹងហើយបានជាមាន​ពាក្យថាអ្ន​កមិនទៅ​ជាអ្នក​គាំ​ទ្រ​ពួ​ក​ឧទ្ទាម

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី

អ្នកវិភាគនយោបា​យ លោក ឯម សុវណ្ណារ៉ា និយាយថា បើគេពិនិត្យមើលពីលទ្ធផលបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ អ្នកគាំ​ទ្រ ​គ​ណ​បក្សកាន់អំណាចមានជាង៥០%។ ចំណែកអតីតបក្សប្រឆាំងវិញមានជិត៥០%។

អ្នកវិភាគរូបនេះ លើកឡើងថា​បើគណបក្សប្រឆាំងត្រូវបានគេផាត់ចេញពីឆាកនយោបាយហើយ នៅតែមានម្ចាស់ឆ្នោតជា​ង៨២%​ចេញ​ទៅ​បោះឆ្នោត ដូចការអះអាងរបស់ គ.ជ.ប មែន អ្នកទៅបោះឆ្នោតមួយចំនួ​នទៅទាំងបង្ខំ​ចិត្តដោយសារតែពួកគេ មិន​​ចង់ភ្ជា​ប់ខ្លួនទៅនឹងការ ចោទថា ​គាំ​ទ្រក្រុមឧទ្ទាម តាមរយៈទៅគូសសន្លឹកឆ្នោតចោល។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ
ស្មារតីនៃការគិតរបស់គាត់នៅមានការលំបាកក្នុងការសម្រេចចិត្ត បានន័យថាគាត់រងសម្ពាធបញ្ហាសុវត្ថិភាព បញ្ហាការ​ដាក់សម្ពា​ធនៃបរិយា​កាសជុំវិញគាត់ជ្រើសរើសយកមធ្យោបាយការចូលរួមការបោះឆ្នោត

អ្នកវិភាគនយោបា​យ លោក ឯម សុវណ្ណារ៉ា

សមាជិ​ក គ.ជ.ប និងជាអ្នកនាំពាក្យលោក ហង្ស ពុទ្ធា អះអាងថា ការដែលពលរដ្ឋចេញទៅបោះឆ្នោតច្រើននៅអាណត្តិនេះ ​​​ដោយសារតែការផ្សព្វផ្សាយរបស់ គ.ជ.បមានការទូលំទូលាយជាងមុន និងថាសន្លឹ​កឆ្នោតដែ​លមិន​បានការនៅ​ឆ្នាំ២​០១​៨​នេះ​​  ​កើ​នឡើងច្រើន ជាងអណត្តិមុនៗ មានអ្នកគូសខូចដោយមិនទាន់យល់ និងខ្លះទៀត​គូសឲ្យខូចដោយចេតនា ។

រូបភាព៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប (ហ្វេសប៊ុក គជប)
ជាចេតនាគាត់មានបំណងគូសបំផ្លាញសន្លឹកឆ្នោតតែម្តង ​បានន័យថាគាត់សរសេរអក្សរនៅលើហ្នឹង គាត់គូសខ្វែងចោ​លគ្រប់​គ​ណបក្សតែម្តង

សមាជិ​ក គ.ជ.ប និងជាអ្នកនាំពាក្យលោក ហង្ស ពុទ្ធា

នាយកប្រតិបត្តិសម្ព័ន្ធគណៈនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា សន្លឹកឆ្នោតមិនបានការ ជាដើមច​មមួយអាចឲ្យ​អ្ន​ក​​ជំ​​​នា​​ញ​យក​ទៅធ្វើការវិភាគ និងវាយតម្លៃថា ដំណើរការបោះឆ្នោតមិ​នទាន់គោរពទៅតាម​ឆន្ទៈម្ចា​ស់ឆ្នោត បានគ្រប់​និន្នា​នៅ​ឡើយ។ លោក បន្ត​ថា​​​ការសម្តែងមតិតាមរយៈគូសសន្លឹកឆ្នោតចោលនេះ ក៏ជំរុញឲ្យរដ្ឋា​ភិបាលថ្មីពិចារណាថាគួរតែថាតើគួររកវិធី​បែបណាដើម្បីសម្រួលទឹកចិត្តពលរដ្ឋទាំងនោះ​ ពេលដែលខ្លួនឡើងកាន់អំណាចនោះ។

ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នេះ មានចំនួ​ន ៦ ៨៨៥ ៧២៩ ស្មើនឹង៨២,១៧ ភាគរយ​  នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប ៨ ៣៨០ ២១៧ នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ