សង្គម​ស៊ី​វិល​បារម្ភ​ពី​បញ្ហាសិ​ទ្ធិ​មនុស្ស​និង​អភិបាល​កិច្ច​បើរ​ដ្ឋាភិ​បាល​ថ្មី​កើត​ចេញ​ពីប​ក្សតែ​​មួយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

អ្នកឃ្លាំមើលមួយចំនួន បង្ហាញការព្រួយបារម្ភថា ការជំរុញអភិបាលកិច្ចល្អនិ​​​​ង​​សិទ្ធិមនុស្ស នឹងជួបបញ្ហាជាងមុន បើរ​ដ្ឋាភិ​បាល​ថ្មី កើ​​​​ត​​​ចេ​ញពីការបោះឆ្នោតនៅអាណត្តិថ្មីនេះ មានគណបក្ស​តែ​មួ​យ​​ដឹកនាំ។

ក្រោយបោះឆ្នោត១ថ្ងៃ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា នៅអាណត្តិថ្មីនេះ អាសនៈទាំង១២៥​នៅ​​ក្នុង​សភា អាចនឹងត្រូវគណបក្សប្រជាជនកម្ពុជា របស់លោកគ្រប់គ្រងទាំងអស់។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា បើស្ថាប័នរដ្ឋសភាមានតែគណបក្សមួយ ការ​ធ្វើ​ច្បា​​​ប់និ​ងការស្នើច្បាប់ កើតចេញពីឆន្ទៈមនុស្សមួយក្រុម ហើយថាយន្តការបែបនេះ អាចបង្ក​ជាបញ្ហាដល់ការធានាសិ​ទ្ធិនិងត​ម្រូវ​កា​ររប​ស់ពលរដ្ឋគ្រប់និន្នាការដែលរស់នៅក្នុងសង្គម។

លោក សន ជ័យ ឲ្យដឹងទៀតថា បើស្ថាប័នច្បាប់ មានបញ្ហាដោយសារតែយន្តការឯកបក្ស លោកថាការអនុវ​ត្តច្បាប់នឹងមិន​អាចធា​នា​​ដ​​ល់ការពង្រឹងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិបានទេ។

ពេលដែលក្បាលម៉ាស៊ីននីតិបញ្ញត្តិមានបញ្ហាហើយ ការអនុម័តច្បាប់ក្តី ការស្នើរច្បាប់ក្តី ដើម្បីផ្តល់ផល​ប្រយោជន៍ដល់​ម្ចា​ស់​ឆ្នោត ក្នុងទម្រង់មួយដែលគេហៅថាកម្ពុជាកំពុងតែលើកតម្កើងនូវការអភិវឌ្ឍបែបលទ្ធិប្រជាធិបតេយ្យនោះ ទម្រង់នៃសភា​ឯ​ក​ប​​​ក្ខ​​អា​​ចនឹង​បះពាល់ដល់ការអនុវត្តច្បាប់ ផ្សេងៗជាពិសេសប៉ះពា​ល់ដល់ការអភិវឌ្ឍតា​មបែបប្រជាធិប​តេយ្យនៅ​ថ្នាក់ក្រោ​មជា​តិ

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បង្ហាញការយល់ឃើញថា ការឈ្នះអាសនៈទាំងអស់ក្នុងសភាពិត​ជា​ជ័យ​ជម្នះ​ដែលកើត​ចេញពីការបោះឆ្នោត។ ប៉ុន្តែលោកថា បើរដ្ឋាភិបាលថ្មី ដែលកើតចេញពីបក្សតែមួយនេះ ​ខ្វះឆន្ទៈពិតប្រា​ក​ដ​ក្នុ​​ង​កា​រលើកស្ទួ​យសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ លោកថាបញ្ហាសង្គមនឹងធ្ងន់ធ្ងរជាងមុន ព្រោះរដ្ឋាភិបាលបាត់ប្រព័ន្ធ តាមដាន ពី​បក្ស​ដែលមិនកាន់អំណាច។

នេះវាពិតជាជ័យជម្នេះរបស់គណបក្សហ្នឹងមែនហើយ ។ ប៉ុន្តែវាអាចនឹងមានការខ្វះចន្លោះ ដោយសារតែគ្មានក​ញ្ចក់​ក្នុង​កា​រ​​ឆ្លុះ​បញ្ចាំងពីគំនិតខ្វះខាតទៅលើបញ្ហាមួយចំនួន

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ក្នុងប្រទេសប្រជាធិបតេយ្យ គេចាត់ទុក គណបក្សប្រឆាំង អង្គការ​សង្គ​មស៊ី​វិល និងប្រព័ន្ធផ្សព្វផ្សាយ ជាដៃគូសំខាន់ក្នុងការឃ្លាំមើលការអនុវត្តច្បាប់ ដើម្បីជំរុញឲ្យមានតម្លា​ភាពសង្កម។

ប៉ុន្តែអ្នកវិភាគរូបនេះ យល់ថា ​​យន្តការជំរុ​​ញសិទ្ធិមនុស្សនិងអភិបាលកិច្ចល្អ មិនចោទទៅលើបញ្ហារដ្ឋាភិបាល​ថ្មីនោះកើតចេញ​ពី​គ​ណ​​​ប​ក្ស​​តែមួយនោះទេ ។ លោកថាបើគណបក្សថ្មីនេះ បើកទូលាយពីលំហូរប្រជាធិបតេយ្យ។

ជាទូទៅវាមិនចោទទៅលើរឿងកិច្ចការអភិបាលកិច្ចទេ។ កិច្ចការអភិបាលកិច្ចជាកិច្ចការផ្ទៃក្នុងនៅក្រោយបោះឆ្នោត ប្រជាពលរដ្ឋជ្រើសរើសតំណាងរបស់ខ្លួនឲ្យទៅកាន់តំណែង ហើយការធ្វើការបានល្អ ឬមិនល្អអាស្រ័យ​ទៅលើគណ​បក្សខ្លួនឯងក្នុ​ងការអនុវត្តច្បាប់រដ្ឋបាល ឬក៏ច្បាប់ការងារផ្ទៃក្នុង

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា

ក្រោ​យពីតុលាការកំពូលប្រកាសរំលាយ គណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧រួចមក តំណែងមេឃុំ នឹងចៅសង្កាត់ ជិត​៥០០​​ត្រូវធ្លា​ក់ទៅលើគណបក្សប្រជាជនកម្ពុជា ជាហេតុនាំឲ្យអាសនៈនៅព្រឹទ្ធសភា ស្ទើរទាំងគ្រប់​គ្រងដោ​យគ​ណប​ក្ស​ប្រ​ជា​ជន​ក​ម្ពុ​ជា។

បើដូ​​ចការអះអាងរបស់មន្ត្រីជាន់ខ្ពស់ គណប​ក្សប្រជាជនកម្ពុជាមែន គណបក្សប្រជាជនកម្ពុជានឹង​គ្រប់គ្រងស្ថាប័នរដ្ឋសភា​មួយ​ទៀ​​ត​​​នៅ​អាណត្តិថ្មីនេះ។

ទោះ​ជាយ៉ា​​ងណាសង្គមស៊ីវិលផ្តល់យោបល់ថា ដើម្បីកុំឲ្យសាធារណជនព្រួយបារម្ភ ពីបញ្ហាសិទ្ធិមនុស្ស និងអភិបាលកិច្ច រដ្ឋា​ភិ​បា​លថ្មី ត្រូវប្រមូលធនធាន​មនុស្សពីគ្រប់​និន្នា​ការ​ មកបំពេញការងារក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បើកទូ​លា​​​យ​ពី​​លំហូ​ប្រជាធិបតេយ្យ ពិសេសសក​ម្មភា​ពក្រុ​​ម​អង្គ​កា​​រ​សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែ​លហ៊ានផ្សាយ​ការពិតកើ​តឡើ​ងក្នុ​ង​ស​ង្គម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ