រថយន្តដឹកកម្មករបុកគ្នានៅស្រុកអង្គស្នួលខេត្តកណ្តាល​

ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកកម្មក បុកគូទរថយន្តដឹកកម្មករមួយទៀត ដែលបណ្តាលឱ្យកម្មករ-កម្មការិនីចំនួន ១០នាក់ រងរបួសស្រាល (រូបភាព៖ ប.ស.ស)

សមត្ថកិច្ចស្រុកអង្គស្នួលខេត្តកណ្តាលបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ រថយន្តដឹកកម្មករចំនួនពីរបានបុកគ្នានៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល។

អធិការស្រុកអង្គស្នួល លោក មាន សំណាង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​នោះ កើតឡើងដោយសារ​តែ​រថយន្តដឹកកម្មករកម្មការិនីចំនួន​ពីរគ្រឿងបានបុកគ្នា បណ្តាលឲ្យរថយន្តបែកកញ្ចក់និងកំពិតកាងពីមុខ។ ចំណែកកម្មករប្រហែល៦០នាក់​ដែលជិះលើរថយន្តទាំងពីរលោកថា មិនមានអ្នកណារងរបួសនោះទេ។

លោក សំណាង បញ្ជាក់ថា ក្រោយពីកើតហេតុម្ចាស់រថយន្តដឹកកម្មករបានសម្របសម្រួលគ្នាបញ្ចប់រឿង និងបញ្ជូនកម្មករទៅធ្វើការជាធម្មតា៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ