លោក ហ៊ុន​ សែន ប្រកាសប្តូរថ្ងៃបង្កើតរដ្ឋាភិបាលថ្មីមកត្រឹមដើមខែកញ្ញាវិញ

ស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្រកាសថា ការប​​ង្កើតរដ្ឋា​ភិ​​​បា​​​​ល​ថ្មី​នឹងត្រូវប្តូរម​ក​ត្រឹ​​ម​ថ្ងៃទី៦ ខែកញ្ញាវិញដើម្បី​បើកផ្លូវឲ្យលោ​កបា​នទៅ​ថ្លែង​​ការ​ណ៍​នៅ​ម​ហា​​ស​ន្និបាទ​សង្គកា​រស​ហប្រ​ជាតិ​។

កាលពីសប្តាហ៍មុន លោក ហ៊ុន សែន ថ្លែងថា តាមច្បាប់រដ្ឋាភិបាល​ថ្មីនឹងត្រូវបង្កើត​ឡើង នៅថ្ងៃទី​២០​ ខែ​ក​​ញ្ញាក្រោ​​យ​ពី​​ការបោះឆ្នោតបានធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ខែកក្កដា។

ប៉ុន្តែ​​ក្នុងពិធីជួបកម្មករនៅខេត្កកំពង់ស្ពឺ នៅថ្ងៃពុធទី៨ ខែសីហា លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលថ្មីនឹងត្រូវប​ង្កើ​ត​ឡើង​នៅថ្ងៃទី៦ ខែកញ្ញាវិញ ។

បើតាមមេដឹកនាំរូបនេះ ព្រឹកថ្ងៃពុធទី៥ ខែកញ្ញ សភានឹងបើកកិច្ចប្រជុំលើកដំបូងក្រោម​ព្រះ​រា​ជ​​អធិ​​បតីរប​ស់​​ព្រះមហាក្សត្រ។ ថ្ងៃ​រសៀលសភានឹងចូលស្បថ​ចូលកាន់ដំណែង។ ថ្ងៃបន្ទាប់ បង្កើ​តក្បាល់ម៉ាស៊ីនរបស់​រដ្ឋ​​​សភានិងរដ្ឋាភិបាល។

លោក ហ៊ុន សែន អះអាងដែរថា ការបង្កើតរដ្ឋាភិបាលថ្មី មុនប្រតិទិនកំណត់នេះ មិនខុសច្បាប់ទេ ហើយ​ថាជា​ការ​បើ​ក​ផ្លូវមួយឲ្យនាយករដ្ឋមន្ត្រីកើតក្រោយបោះឆ្នោត បានទៅចូលរួមប្រកិច្ចប្រជុំសំខាន់ៗ នៅ​សហ​ភាពអឺរ៉ុប និង​​នៅអង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ដែលគ្រោងធ្វើនៅខែតុលា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ