រដ្ឋមន្ដ្រីការបរទេសអង់គ្លេសដែលរិះគន់រឿងរំលាយបក្សប្រឆាំងនឹងមកទស្សនកិច្ចនៅកម្ពុជា

រដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេស លោក Mark Field (រូបភាព៖ ហ្វេសប៊ុក Mark Field MP / Screenshot)

រដ្ឋមន្ដ្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិច លោក Mark Field នឹងមកទស្សនកិច្ចនៅកម្ពុជា និងតំបន់អាស៊ី បន្ទាប់ពីលោកបានថ្លែងរិះគន់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអង់គ្លេស ឲ្យដឹងថា រដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេស លោក Mark Field កាលពីថ្ងៃម្សិលមិញនេះ បានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសចំនួន ៦ នៅតំបន់អាស៊ី ដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ព្រុយនេ ឡាវ និងកម្ពុជា។

ក្នុងដំណើរទស្សនកិច្ច  រដ្ឋមន្ដ្រីការបរទេសអង់គ្លេសរូបនេះ គ្រោងជួបជាមួយ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកផងដែរ។

មុនដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា និងតំបន់អាស៊ីនេះ កាលពីថ្ងៃទី៣១ខែកក្កដា លោក Mark Field បានថ្លែងរិះគន់ការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពសេរី​និងយុត្តិធម៌នោះទេ។ លោកសំដែងក្ដីបារម្ភផងដែរជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពេលនេះ ដូចជា ការរំលាយគណបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា​ និងការបិទសិទ្ធិធ្វើនយោបាយរបស់មន្ដ្រីអតីតបក្សប្រឆាំង១១៨រូបជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ