អាជ្ញាធរខេត្តព្រះសីហនុចាប់ខ្លួនជន​បរទេស និង​ខ្មែរ​ជាង៥០​នាក់​ពាក់​ព័ន្ធ​ថ្នាំញៀន

យុទ្ធនាការ​បង្ក្រាប​ទីតាំង​ ចែកចាយ​ ប្រើប្រាស់​ថ្នាំ​ញៀន ទ្រង់​ទ្រាយ​ធំ​មួយ​កន្លែង ក្នុង​រង្គ​សាល​ស្កាយ​ឡាញ​(បា​ឌី​ស្កូ) ថ្ងៃទី ១៦ សីហា ២០១៨ (រូបភាព៖ អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួនមនុស្សចំនួន ៥៣​នាក់​នៅ​ថ្ងៃ​នេះ ពាក់ព័ន្ធនឹងការចែកចាយ និង​ប្រើប្រាស់ថ្នាំញៀននៅក្នុងខេត្តជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​បង្ក្រាប​ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ក្លឹប​ស្កាយឡាញ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ កាល​ពី​ម៉ោង ២​រំលង​អធ្រាត្រ ថ្ងៃ​នេះ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ៥៣​នាក់។

លោកបន្តថា មនុស្សទាំង ៥៣​នាក់ ក្នុងនោះ មានជនជាតិចិន ១០នាក់ ឥណ្ឌូនេស៊ី ១៧នាក់ កូរ៉េ ០២នាក់ និងជនជាតិខ្មែរចំនួន ២៤នាក់ ដែលបានប្រើប្រាស់បានថ្នាំញៀន ហើយក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចប្រមូល​​បាន​ថ្នាំញៀន​ខេតា​មីន និង​​អិច​ស្តា​ស៊ី​​ចំនួន ២៦កញ្ចប់​ ដប​ថ្នាំញៀន​សម្រាបប់​លាយ​ជាមួយ​ទឹកចំនួន ​៤ដបផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ