បក្ស​កាន់​អំណាច​​ប្ដេជ្ញា​ពង្រឹង​ប្រជាធិបតេយ្យ ខណៈ​​​អ្នក​តាម​ដាន​ថា គ្មាន​ជំនឿ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

គណបក្សប្រ​ជាជន​កម្ពុជា​ ដែល គ​.ជ.ប ប្រកាសថា ​បាន​ឈ្នះអាសនៈ​ទាំង​អស់​ក្នុង​សភាចំ​នួន ​១២៥​នោះ ​បា​​​ន​​​​​​​​​​ប្តេជ្ញា​​ថា ​​​រដ្ឋាភិបាលថ្មី​នឹ​ង​​បន្តជំ​រុញកា​រអភិ​វឌ្ឍ​តាម​គោលកា​រណ៍​ប្រជាធិប​តេយ្យ​ ឈរ​​លើ​ស្មា​រ​តី​​បង្រួ​ប​ប​ង្រួ​ម​ជាតិ​។

ក្នុង​សេ​​​ចក្តីថ្លែង​ការណ៍​ចុះថ្ងៃ​ទី១​៥ ​ខែសី​ហា ​ក្រៅពី​ថ្លែង​អំណរ​គុណ​​ម្ចាស់​ឆ្នោត​ហើយ​នោះ​ គ​ណ​​​​ប​​ក្សនេះ​បាន​ប្តេជ្ញា​ថា នឹ​ង​​បន្ត​​សហការ​ជា​មួយ​បណ្តាគ​ណបក្សន​យោបាយ​ និង​សង្គម​ស៊ី​​វិល​ ​តាម​គោ​ល​​​​​កា​​​រ​​ណ៍​ប្រ​​ជាធិ​បតេយ្យ​ និង​នីតិរ​ដ្ឋ ដោយ​​ឈរ​លើ​ស្មារ​តីបង្រួប​បង្រួម​ជាតិ​។

គណបក្សប្រជា​ជនកម្ពុជា​ ដែលបន្ត​ទទួលបាន​អាណត្តិ​ដឹកនាំ​ពី​ប្រជាជន​ នឹង​បន្ត​​ធ្វើ​​​​កា​រ​​សហកា​​រយ៉ាង​ជិត​ស្និទ្ធជា​មួយបណ្តាគ​ណបក្សន​យោបាយ​ សង្គម​ស៊ីវិល ​និង​គ្រប់ម​ជ្ឈ​ដ្ឋាន​ចម្រើន​ជឿ​ន​​​លឿ​​​​ន​​​​​ក្នុ​​ងស​ង្គម តាម​គោលការណ៍​នៃលទ្ធិប្រ​ជាធិប​តេយ្យ ​នីតិរដ្ឋ​ និង​អភិបាលកិច្ច​ ឈរ​​លើ​ស្មារតី​ប​ង្រួប​ប​ង្រួ​​​ម​ជា​តិ​

សេ​​​ចក្តីថ្លែង​ការណ៍​ចុះថ្ងៃ​ទី១​៥ ​ខែសី​ហា

អតី​តតំ​ណាងរា​ស្ត្រគណបក្សប្រ​ឆាំង​ លោក​ អ៊ូ ​ច័ន្ទ​រ័ត្ន​ និយាយថា ​លោក​ហាក់​គ្មាន​ជំនឿលើការប្តេជ្ញាចិត្ត​រ​ប​ស់​​​បក្ស​កាន់​អំណាច​នេះ​ទេ ដោយថា រដ្ឋាភិបាលថ្មីនេះ កើ​តចេញពីការកម្ទេ​ចប្រ​ព័​ន្ធ​​​ប្រ​ជាធិបតេយ្យ​នៅ​មុ​​ន​​​​កា​រ​បោះឆ្នោត​។

រឿងបង្រួបបង្រួមជាតិនេះ បើសិនជាគ្មានការជជែកគ្នាឡើងវិញជាមួយថ្នាក់ដឹកនាំបក្សប្រឆាំង ហើ​យមិ​ន​មែន​ការ​សម្រប​សម្រួលគ្នាឡើងវិញទេ ការបង្រួបបង្រួមជាតិនេះមិនអាចធ្វើទៅបានទេ

អតី​តតំ​ណាងរា​ស្ត្រគណបក្សប្រ​ឆាំង​ លោក​ អ៊ូ ​ច័ន្ទ​រ័ត្ន

អ្នក​នាំពា​ក្យសមា​គ​​មអា​ដហុក​ការពារសិ​ទ្ធិម​នុស្ស ​លោក​​ ស៊ឹង ​សែន​ករុណា​​ លើក​ឡើង​ថា បញ្ហានីតិ​រដ្ឋបា​ន​ចាក់​ឫស​ជ្រៅ​ក្នុង​សង្គម​កម្ពុជា ដោយសារតែប្រព័ន្ធអនុវត្តច្បាប់មានស្តង់ដារពីរ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ រម្លឹក​ថា ជនដៃដល់វាយតំណាងរា​ស្ត្រ​អតីតបក្សប្រឆាំងឲ្យរបួសធ្ងន់ធ្ងរ ជាប់ព​​ន្ធ​នា​គារតែ ១​ឆ្នាំ ​ក្រោ​យម​កត្រូវបានដំឡើងឋានៈ ដោយឡែក ​អ្ន​​ក​ស្រី ​ទេព ​វន្នី ដែលចេ​ញ​តវ៉ា​ដោយ​សន្តិវិ​ធី ប្រឆាំ​ងនឹង​ការ​បណ្តេ​ញចេ​ញ​ដោយ​បង្ខំ​នោះ ត្រូវ​តុលាការ​កាត់ទោសឲ្យជាប់ពន្ធនាគារ​រហូ​ត ២​​ឆ្នាំកន្លះ​។

នីតិរដ្ឋនឹងរបៀបម៉េច? ទៅតាមការបកស្រាយរបស់អ្នកដឹកនាំ​នយោបាយ ឬក៏ទៅតាមគោល​ការណ៍​ស​កល​ យកមកអនុវត្ត ដើម្បីឲ្យមានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះ?

អ្នក​នាំពា​ក្យសមា​គ​​មអា​ដហុក​ការពារសិ​ទ្ធិម​នុស្ស ​លោក​​ ស៊ឹង ​សែន​ករុណា​​

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន លើកឡើងថា ដើម្បីជំរុញអភិបាលកិច្ចល្អ សិទ្ធិមនុស្ស និ​ង​​​ប្រ​ជាធិបតេយ្យ ក្បាល​ម៉ាស៊ីនដឹកនាំរដ្ឋ ​ជាគោលការគ្រឹះ ត្រូវមាន​អ្នកឃ្លាំមើលដូចជា សង្គមស៊ីវិល ប្រព័ន្ធ​ផ្ស​ព្វ​ផ្សាយ និងគណប្រឆាំង ប៉ុន្តែ​ថា បើ​ក្បាល​ម៉ាស៊ីនដឹកនាំមានតែមួយគណបក្ស ការជំរុញ​ប្រ​ជា​ធិ​ប​​តេយ​អាចជួបការលំបាក។

នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកដែលធ្វើឲ្យរដ្ឋាភិបាលមានតុល្យភាពអំណាចហ្នឹង គឺបក្សជំ​ទាស់​ ​ប៉ុន្តែ ដោយ​ឡែក​ប្រទេស​យើង នៅពេលដែលបាត់បង់វត្តមានគណបក្សជំទាស់ហ្នឹង​ទៅ អញ្ចឹង អាប្រព័​ន្ធ​តុ​​ល្យភាពអំណាចហ្នឹ​ង វាលែងមានហើ​យ

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន

ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាដែរថា រដ្ឋាភិបាលថ្មីនឹងពុះ​ពារធ្វើអ្វីៗគ្រប់​យ៉ាង ដើម្បី​ធា​នា​ស​ន្តិ​​ភាព ស្ថិរភាព សន្តិសុខ កែទម្រង់អភិបាលកិច្ច ពង្រឹងស្ថាប័នសាធារណៈ កសាងរដ្ឋបា​ល​ស្អា​ត​ស្អំ​ដើ​ម្បី​​​​ឲ្យ​ពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយ​សុខដុមរមនាក្នុងស​ង្គមកម្ពុជាមួយ​ដែលគោរពត​ម្លៃ​ម​នុ​ស្ស​​ ប្រ​ជា​ធិ​​ប​​តេយ្យ សេរី និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ