ព័ត៌មានថ្មី៖ អ្នកវិភាគបញ្ហានយោបាយ លោក គឹម សុខ ត្រូវបានតុលាការដោះលែង

អ្នកវិភាគ បញ្ហានយោបាយ និង សង្គម លោក គឹម សុខ

អ្នកវិភាគនយោបាយ លោក គឹម សុខ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ​ ក្រោយបាន​អនុវត្តន៍ទោស​ជាប់​ពន្ធនាគាររួចរាល់។

យោងតាម​លិខិតដោះលែង​ដែលចេញដោយប្រធា​នមណ្ឌល​កែប្រែ​ទី១ លោកគឹម សុខ ត្រូវបាន​លើកលែងទោស​ឲ្យបាន​ទៅរស់នៅ​ក្នុង​មូល​ដ្ឋាន​ជាធម្មតាវិញ។

អ្នកវិភាគ បញ្ហានយោបាយ និង សង្គម លោក គឹម សុខ

លោក គឹម សុខ ត្រូវបាន​សមត្ថកិច្ច​កម្ពុជាចាប់​ខ្លួន​កាល​ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់​ពីបទញុះញង់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍និង​បរិហារកេរ្តិ៍ជាសាធារណៈ  ក្រោយលោក គឹម សុខ ថ្លែងប្រាប់​វិទ្យុមួយ​ថា​គណបក្សកាន់អំណាចនៅពីក្រោយករណីឃាតកម្ម​លើ​លោក កែម ឡី និងថាបក្សកាន់អំណាចបានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ