ក្រសួងប្រកាសបើកប្រាក់ឈ្នួលឲ្យកម្មករដែលថៅកែបាន​សម្លាប់ខ្លួននៅសប្ដាហ៍ក្រោយ

កម្មករ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) តវ៉ាជាថ្មី ព្រឹកថ្ងៃទី ១០ សីហា ២០១៨

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថាខ្លួន​នឹងបើកឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនកម្មករនិយោជិតនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ  ក្រោយថៅកែបាន​សម្លាប់ខ្លួនដោយមិនបានបើកប្រាក់ឈ្នួលឲ្យកម្មករ។

នៅថ្ងៃទី១៧ ខែសីហានេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងថា ក្រុមក្រសួងការងារក្រសួងនឹងបើកឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនកម្មករនិយោជិតទាំងអស់នៅថ្ងៃទី២០ ខែសីហា នៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រសួងថា កម្មករដែលបើកប្រាក់ឈ្នួលនៅថ្ងៃខាងមុខនេះ ត្រូវយកកាតសម្គាល់ខ្លួននិយោជិតក្នុងរោងចក្រ សៀវភៅការងារ ឬប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬកិច្ចសន្យាការងារ រួមទាំងបណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករម្នាក់ៗបើមាន។

កាលពីថ្ងៃទី១០ ខែសីហា កន្លងមក  រោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) ស្ថិតក្នុងភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិសែន  រាជធានីភ្នំពេញ បាននាំគ្នាប្រមូលផ្ដុំនៅមុខរោងចក្រតវ៉ា ដោយទាមទារឲ្យក្រសួងការងារ និងភាគីពាក់ព័ន្ធផ្សេងៗដោះស្រាយសំណងដល់ពួកគេ  បន្ទាប់ពី​ថៅកែបាន​សម្លាប់ខ្លួនកាលពីចុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដោយមិនបានបើកប្រាក់ឈ្នួលឲ្យពួកគេ។ ក្រោយពីមានការតវ៉ានេះ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីក្រោមឱកាសធ្វើដោះស្រាយប្រាក់ឈ្នួល​ឲ្យ​កម្មររោងចក្រ​នោះឲ្យបាន     ​ឆាប់។

បើតាមក្រុមកម្មករ អះអាងកាលពីថ្ងៃទី១០ ខែសីហា កន្លងទៅថា  រោងចក្រ ជូលី អឹភើរឹល (JULEE APPREL) មានកម្មករសរុប២៧០នាក់ និងមានថៅកែជាជនជាតិកូរ៉េខាងត្បូងបានចង់កសម្លាប់ខ្លួនក្រោយថ្ងៃបោះឆ្នោត ហើយថៅកែរោងចក្រនេះជំពាក់ប្រាក់ឈ្នួលកម្មករម្នាក់ចម្លោះពី២៥០ដុល្លារទៅ៣០០ដុល្លារ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ