អគ្គីភ័យឆាបឆេះផ្សារ​រុងក្លឿ​បំផ្លាញ​តូប​លក់​ដូរ​របស់​អាជីករខ្មែរ

ប្រជាជន​ព្យាយាម​ពន្លត់​ភ្លើង​ដែល​ឆាប​ឆេះ​ផ្នែក​ម្ខាង​នៃ​ផ្សារ​រុងក្លឿ ស្ថិត​នៅ​ក្នុង​ស្រុក​អរញ្ញប្រះថេត ប្រទេស​ថៃ។ រូបថត៖ នគរបាល​ជាតិ

កាលពីល្ងាចម្សិលមិញ អគ្គីភ័យបានឆាបឆេះផ្សារ «រុងក្លឿ» ដែលស្ថិតក្នុងស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងបណ្ដាលឲ្យខូចខាតដល់តូបអាជីវករខ្មែរមួយចំនួន ដែលលក់ដូរនៅទីនោះ។

វេបសាយអគ្គស្នងការនគរបាលជាតិ​បានចុះផ្សាយកាលពីម្សិលមិញថា នៅ​ម៉ោង ​៦​ល្ងាច​ម្សិលមិញ អគ្គីភ័យបាន​ឆាបឆេះ​​អគារ​ B​ និង​ C នៃផ្សារ​រុង​ក្លឿ ខណៈអាជ្ញាធរថៃបានបញ្ជូន​រថយន្ត​ពន្លត់អគ្គីភ័យ​​ជាង​ ១០​គ្រឿង ដើម្បីជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​រហូត​ដល់​ម៉ោង ​៧ ​និង​៤០​នាទី ​ទើបភ្លើង​រលត់​ទាំងស្រុង​។

ក្រោយហេតុការណ៍អគ្គីភ័យនេះ អាជ្ញាធរអះអាងថា មានចំនួន ៨តូបត្រូវបានឆាបឆេះ និងថា តូប​​ភាគច្រើន​ជារបស់អាជីវករ​ខ្មែរដែលលក់នៅទីនោះ ​មានដូចជា កម្រាលពូក​ ផា​ហ៊ុម​ និងម៉ុង​ ភួយជាដើម។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ អាជ្ញាធរមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្ដែ សន្និដ្ឋានជាដំបូងថា អាចមកពីឆ្លងចរន្ដអគ្គិសនី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ