អាជ្ញាធរចាត់វិធានការផ្លូវច្បាប់​លើអ្នក​កាន់កាប់ដីដែនជម្រកសត្វពាមក្រសោប

តំបន់ដែនជម្រកសត្វពាមក្រសោប ខេត្តកោះកុង (រូបភាព៖ បណ្ដាញសង្គម)

រដ្ឋបាលខេត្តកោះកុងបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធចាត់វិធានការច្បាប់លើអ្នកដែលប្រើប័ណ្ណ សម្គាល់​សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនៅក្នុង​តំបន់ដែនជម្រកសត្វពាមក្រសោបខុសច្បាប់ ដែលមិនមានក្នុងគល់បញ្ជីក្បាលដី។

ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្តកោះកុងចុះផ្សាយកាលពីថ្ងៃទី២០ ខែសីហា ​បញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណសម្គាល់​សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនៅក្នុងតំបន់​ដែនជម្រក​សត្វព្រៃពាមក្រសោបខុសច្បាប់ ឬពុំមានក្នុងគល់បញ្ជីក្បាលដី ត្រូវ​ប្រគល់ឲ្យ​រដ្ឋបាលខេត្តកោះកុងធ្វើមោឃភាព ។

សេចក្តីជូនដំណឹង​ដដែលបញ្ជាក់ថា រាល់ការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃ សង់ផ្ទះ តូប និងសង់រោង ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ជាអំពើល្មើសច្បាប់ និងចាត់វិធានការច្បាប់ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ