តុលាការបង្គាប់ឲ្យលោក សម រង្ស៊ី ចូលបំភ្លឺរឿង​ប្រមាថព្រះមហាក្សត្រ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញ​បានចេញដីកាបង្គាប់ឲ្យ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសឲ្យចូលបំភ្លឺ ពាក់ព័ន្ធ​ការចោទថា បានប្រមាថព្រះមហាក្សត្រ។​

តាមដីកាបង្គាប់ឲ្យចូលខ្លួន​ដែលចេញដោយចៅក្រមស៊ើបសួរ​ លោក ហម ម៉េងសែ​ ចុះផ្សាយកាលពីថ្ងៃ១៦ ខែសីហា បង្គាប់ឲ្យ​លោក សម រង្ស៊ី ចូលខ្លួនបំភ្លឺ​នៅតុលាការ នាថ្ងៃទី១៣ ខែកញ្ញា វេលាម៉ោង៩ព្រឹក ដើម្បីឲ្យចៅក្រមស៊ើបសួរជុំវិញសំណុំរឿង​ប្រមាថព្រះមហាក្សត្រ ដែលប្រព្រឹត្តនៅភ្នំពេញ និងកន្លែងផ្សេងទៀត កាលពី ខែមិថុនា ឆ្នាំ២០១៨។

លើសពីនេះទៀត ចៅក្រមស៊ើបសួររូបនោះបញ្ជាក់ថា បើលោក សម រង្ស៊ី មិនចូលបំភ្លឺ​តាមដីកាបង្គាប់ឲ្យចូលខ្លួនទេ លោកនឹងចេញ​ដីកានាំខ្លួនលោក សម រង្ស៊ី ឲ្យចូលបំភ្លឺជុំវិញការប្រមាថព្រះមហាក្សត្រ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ