លោក សម ​រង្ស៊ី និងលោក ហ៊ុន សែន ​បន្តវាយប្រហារគ្នា​ពី​រឿងដោះលែង​អ្នក​ទោស​ន​យោ​បាយ​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អ​តីតមេ​ដឹកនាំ​បក្ស​ប្រឆាំ​ងលោ​ក សម​ រង្ស៊ី លើកឡើងថាមូលហេតុដែល​លោក ហ៊ុន សែន និយាយ​ពី​​គម្រោង​នៃការ​ដោះលែងអតីតសកម្ម​ជនបក្សសង្រ្គោះជាតិ ព្រោះ​លោកនាយក​រដ្ឋមន្រ្តី​​បារម្ភពីការដាក់​ទណ្ឌ​កម្ម​ និងការ​ដកភាពស្របច្បាប់របស់​រដ្ឋាភិបាល​ពីសហគមន៍​អន្តរ​ជាតិ​។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានថ្លែងនៅ​ខេ​ត្ត​ក​​​​ណ្តា​លថា ​ គម្រោងលើក​លែ​ង​ទោ​សស​កម្មជនន​យោ​​​បា​​​យ​រ​ប​ស់​​​បក្ស​​​​ប្រ​ឆាំ​​ង​១២នាក់ ជាសន្តានចិត្តរបស់​លោក ​ក្នុង​នា​​ម​​ជាមេដឹកនាំ។

ចាំណា! បើសិនជានរណាធ្វើអត្ថាធិប្បាយថា មានការគាបសង្កត់ពីអន្តរជាតិ ខ្ញុំទុក​សិ​ន​។​ ទុ​ករ​ហូ​​​តអ្នកដែលធ្វើលិខិតសុំលើកលែងទោសនេះ ធ្វើលិខិតថ្កោលទោស​អ្នកដែល​និយាយ​ បានខ្ញុំព្រម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

យ៉ាងនេះក្តីលោក សម រង្ស៊ី នៅថ្ងៃនេះ បានសរសេរលើហ្វេសប៊ុក របស់លោកថា កា​រ​ដែល​លោក​ ហ៊ុន សែន បង្ខំ​ចិ​ត្តដោះលែងអ្ន​ក​ទោ​​​ស​នយោ​បាយក្នុងពេលឆាប់ៗខាងមុខនេះ ដោយ​សា​រ​​តែ​​សម្ពាធពី​សហ​​គ​​ម​​ន៍​​អន្តរ​ជា​តិ ​ ។

អ្នកតាមដានបញ្ហា​នយោបាយ លោក ឯម សុវណ្ណារ៉ា ហៅការលើកឡើងរបស់លោកសម រង្ស៊ី ថាបានប៉ះពាល់​ខ្លះដ​ល់ឱ​កាសលើកលែងទោសរបស់កម្ម​ជនបក្សប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​។

ប៉ុន្តែអ្នកវិភាគរូបនេះ យល់ថាបក្សកាន់អំណា​ចក៏​ច​​​ង់​ស​ម្រួ​លស្ថានការណ៍ន​យោបា​យដែរ​ក្រោយ​​ពី​ជួ​បតំ​ណា​​ង​ប្រ​​ទេសលោកសេរីមួ​យចំនួ​នរួចម​ក​នោះ។

អន្តរជាតិបច្ចុប្បន្នគេកំពុងតែមានយន្តការមួយចំនួនពាក់ព័ន្ធទៅនឹងដំណើរការប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អញ្ចឹងទេរដ្ឋាភិបាល ក៏គិតពិបញ្ហាមួយចំនួនដែរ​ដើម្បីកុំឲ្យ​សហគមន៍​​អន្តរ​ជាតិមើលមកកម្ពុ​ជា​ក្នុ​ង​​​​​ន័​យអាក្រ​ក់ ក្នុងន័យខ្មៅ ដោយបន្ធូរឥរិយាបថទៅវិញទៅមក អញ្ចឹងជាស្ថានការ​ណ៍មួយ។ យើងមិន​គិ​ត​ថា​​អន្ត​រជា​តិ​គេដាក់សម្ពាធ ឬមិនដាក់សម្ពាធទេ ប៉ុន្តែបរិយាកាសហ្នឹង អន្តរជាតិគេអំពាវនាវ

អ្នកតាមដានបញ្ហា​នយោបាយ លោក ឯម សុវណ្ណារ៉ា

ក្រោយបោះឆ្នោតក្រុមប្រទេសលោកសេរី មានសហរដ្ឋអាមេរិក សភាពអឺរ៉ុប និ​ង​​ជប៉ុនជាដើម ប្រកាសមិន​ទទួ​ល​ស្គាល់និងជំរុញឲ្យមាន​ការចរចានយោបា​យឡើងវិ​ញ ដើម្បីធា​នាពី​ដំ​ណើ​​​រ​ការប្រ​ជាធិ​បតេ​យ្យ​នៅ​កម្ពុ​ជា។

អ្នកតាមបញ្ហានយោបាយ​មួយនិងអង្គការអន្តរជាតិមួយចំនួន​ថា ការដោះលែងកម្មជន​នយោ​បាយ​​តែមួយផ្នែក មិនមាន​លក្ខណៈស​ម្បត្តិ​គ្រប់គ្រាន់ អាចទាក់ទាញ​សហគមន៍​អន្តរ​ជាតិ ឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មី កើត​ចេញពីការ​បោះឆ្នោតដ៏​ច​ម្រូ​​ងចម្រា​ស​បាន​​ទេ ដរាប​ណា​គណបក្សប្រឆាំងដ៏ធំ នៅតែ​ត្រូវបានគេផាត់ចេញពី​ឆាកនយោ​បាយ​នោះ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ