លោក អ៊ុំ សំអាន អំពាវនាវឲ្យដោះលែងអ្នកផ្សេងទៀតដើម្បីឯកភាពជាតិ

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន កាលពីកន្លងទៅ

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បន្ទាប់ចេញពីពន្ធនាគារនៅរសៀលនេះ លោកអំពាវនាវឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ផ្សេងទៀតនៅពន្ធនាគារព្រៃស។

ព្រះមហាក្សត្របានត្រាស់បង្គ្រាប់ឲ្យលើកលែងទោសដល់ លោក អ៊ុំ សំអាន នៅថ្ងៃនេះ ហើយបន្ទាប់ពីការត្រួតពិនិត្យលើនីតិវិធី លោកអ៊ុំ សំអានត្រូវបានដោះលែងម៉ោងជិត៤រសៀល។​

រាល់សំនួរជាច្រើនរបស់អ្នកសារព័ត៌មានទាក់ទងស្ថានភាពនយោបាយ លោក អ៊ុំ សំអាន មិនអត្ថាធិប្បាយទេ លោកគ្រាន់តែអំពាវនាវឲ្យមានការដោះលែង សកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៤នាក់កំពុងជាប់ពន្ធនាគារព្រៃ ស និង អ្នកទោសមនសិការផ្សេងៗទៀត។​

លោក អ៊ុំ សំអាន បញ្ជាក់ថា មានតែការដោះលែងអ្នកទោសមនសិការទាំងអស់ និងបន្តធ្វើការងារដើម្បីដោះស្រាយបញ្ហាធំៗរបស់ជាតិរួមទាំងបញ្ហាព្រំដែនផង ទើបជាជម្រើសល្អសម្រាប់កម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ