រដ្ឋមន្ដ្រីការបរទេសឥណ្ឌាបំពេញទស្សនកិច្ចនៅកម្ពុជាចុងខែសីហានេះ

រដ្ឋមន្ត្រីការបរទេសឥណ្ឌា (រូបពី The Asia Age)

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោកស្រី ស៊ុសម៉ា ស្វារ៉ាច គ្រោងមកបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅកម្ពុជា និងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា លោកស្រី ស៊ុសម៉ា ស្វារ៉ាច នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់​ថ្ងៃ​ទី៣០​ សីហា និងគ្រោងជួបជាមួយប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងលោកនាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន ផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មាន រដ្ឋមន្ត្រីការបរទេស​ឥណ្ឌារូបនេះនឹងចុះហត្ថលេខាលើឯកសារចំនួន៣ ជាមួយកម្ពុជា ​រួមមាន កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិរក្សជួសជុល​ប្រាសាទ​ព្រះវិហារ អនុស្សរណៈ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សុខភាព និង​ឱសថ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​​កម្ពុជា និង​វិទ្យាស្ថាន​ការបរទេស​ឥណ្ឌា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ