លោក សៅ សុខា ប្រគល់តំណែងស្ដីទីកងទ័ពឲ្យកូនប្រុសលោក ហ៊ុន សែន

លោក ហ៊ុន ម៉ាណែត (រូបភាព៖ ហ្វេសប៊ុក Hun Manet)

អគ្គ​មេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា បានប្រគល់តំណែងស្ដីទីនេះឲ្យទៅកូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង នាយ​ស្តីទី​សេនា​ធិការ​ចម្រុះ។

យោងតាមលិខិតចុះថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ លោក សៅ សុខា ពន្យល់ថា ការប្រគល់តំណែងនេះ គឺដោយសារតែលោកត្រូវទៅពិនិត្យជំងឺនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨សីហា។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ធ្លាប់បានប្រាប់ VOD ផងដែរថា ការផ្ទេរតំណែងស្ដីទីទាំងនេះ គឺជាការផ្ទេរការទទួលខុសត្រូវបណ្ដោះអាសន្ន ក្នុងពេលដែលលោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ ខ.ភ.ម លោក គន់ គីម នាយសេនាធិការចម្រុះ នៃខ.ភ.ម និងលោក មាស សុភា មេបញ្ជាការកងទ័ពជើងគោក ដែលជាប់ភារកិច្ចឈរឈ្មោះជាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោត​ជាតិអាណត្តិទី៦ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៨៕

ទោះយ៉ាងណាលោក មាស សុភា បានលាឈប់ពីតំណាងរាស្ត្រហើយទៅទទួលតំណែងមេបញ្ជាការកងទ័ពវិញ  ចំណែក លោក​ប៉ុល សារឿន និង លោក គន់ គីម នៅមិនទាន់មានព័ត៌មានពីការលាឈប់ពីតំណែងតំណាងរាស្ត្រនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ