UN ស្នើឲ្យមានកាត់​ទោស​ក្រុម​យោធាមីយ៉ាន់ម៉ា​ក្រោម​​បទឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍

លោក Christopher Sidoti លោក Marzuki Darusman និងលោកស្រី Radhika Coomaraswamy សមាជិកនៃបេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យនៅមីយ៉ាន់ម៉ាចូលរួមសន្និសីទសារព័ត៌មានមួយស្តីពីការផ្សព្វផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួននៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសថ្ងៃទី 27 ខែសីហាឆ្នាំ 2018 (រូបភាព៖ Denis Balibouse)

ក្រុម​អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ​ បានអំពាវនាវឲ្យមាន​ការដាក់​​ទោសក្រុម​យោធាជាន់​ខ្ពស់​​មីយ៉ាន់ម៉ា៦នាក់​ក្រោម​ពី​​បទប៉ុនប៉ង​ធ្វើឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍និង​ឧក្រិដ្ឋកម្មសង្រ្គាម​។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មានវ៉ាស៊ីនតុនប៉ុស្តិ៍។

តាមប្រភពដដែល ក្រុម​មន្រ្តី​អង្គការសហប្រជាជាតិដែលធ្វើការសិក្សាស្វែងរកការពិតនៃការចោទប្រកាន់​ពីការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ានៅថ្ងៃនេះ បាន​ស្មើឲ្យមានការ​ស៊ើបអង្កេត​និងកាត់​ទោសលើ​ប្រមុខកងទ័ពមីយ៉ាន់ម៉ា​ឧត្តមសេនី Min Aung Hlaing និងមន្រ្តី​យោធា​​ឧត្តម​សេនីក្រោម​បង្គាបើលោក​ប៥នាក់​ទៀត​ពីបទប្រល័យពូជសាសន៍លើ​ជនជាតិរ៉ូហ៊ីងយ៉ា និង​ឧក្រិដ្ឋ​សង្រ្គាម​ប្រឆាំង​ជនជាតិនោះ។

ក្រុម​អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិទាំងនោះ បាន​អំពាវនាវឲ្យក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្នើទៅ​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​ក៏បង្កើត​តុលាការណាមួយ ដើម្បីជំនុំជម្រះ​ក្រុម​មន្រ្តីយោធោ​ជាន់​ខ្ពស់​ទាំង៦នាក់​នោះ​។​

ពួកគេក៏បាន​អំពាវ​ឲ្យក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្ម​ដោយផ្ទាល់​លើក្រុម​មន្រ្តីយោធោ​ជាន់​ខ្ពស់​ទាំង៦ រូបនោះរួមមានការ​ហាមឃាត់ការ​ធ្វើដំណើរ និង​ការបង្កកទ្រពសម្បត្តិ​ជាដើម​។

កាលពីខែសីហា​ឆ្នាំមុន ក្រុម​យោធាភូមា​បាន​ធ្វើ​ការ​បង្រ្កាប​ដោយហិង្សា​លើក្រុម​អ្នកភូមិជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាឃីន ដើម្បីជាការឆ្លើយតប​នឹងកងទ័ពសង្គ្រោះ​អារ៉ាកានរ៉ូហ៊ីងយ៉ា​ដែល​បាន​បើកការវាយប្រហារ​លើ​ប៉ុស្តិ៍នគរបាល​និងមូលដ្ឋាន​យោធាភូមា​ចំនួន​៣០។

ក្នុងការបង្រ្កាប​នោះ​មនុស្ស១០នាក់​ត្រូវបាន​គេរាយការណ៍ថាត្រូវបាន​សម្លាប់ដោយពួកយោធា​ ហើយភូមិ​ជនជាតិ​រ៉ូហ៊ីងយ៉ាជាច្រើ​នត្រូវបាន​ដុតបំផ្លាញ។ ​ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រហែល​៧០ម៉ឺននាក់បាន​ភៀសខ្លួន​ចេញ​ពីតំបន់នោះទៅប្រទេស​បង់ក្លាដេស​នៅពេលមាន​ការបង្រ្កាបនោះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ