ចិន​បដិសេធថា​មិនបានប្រើ​លុយដើម្បីឲ្យ​​​អែលសាល់វ៉ាឌ័របង្កើតការទូតជាមួយខ្លួនទេ

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying (រូបភាព៖ វេបសាយបរទេស)

មេដឹកនាំចិន​ បាន​ចេញមុខបដិសេធថាប្រទេស​ខ្លួនមិន​បាន​ចំណាយ​លុយ​ដើម្បីជាថ្នូរ​​ឲ្យប្រទេស​អែលសាល់វ៉ាឌ័រ បង្កើតទំនាក់​ទំនងការទូតជាមួយខ្លួនដូចជាការ​ចោទប្រកាន់របស់​ភាគីតៃវ៉ាន់នោះ​ទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានថ្លែងក្នុងសន្និសីទការសែត​មួយកាលពីថ្ងៃ​ទី២៧ខែសីហា​ថា​ការបង្កើតទំនាក់​ទំនងការទូតរវាងចិន​និង​​​អែលសាល់វ៉ាឌ័រ គឺធ្វើឡើងដោយផ្អែក​លើគោល​ការណ៍ចិនតែមួយ ដែល​អនុលោមទៅតាម​ច្បាប់អន្តរជាតិ​។

អ្នកស្រីបន្តថា​រដ្ឋាភិបាល​​​​អែលសាល់វ៉ាឌ័រ មិនបាន​ភ្ជាប់​លក្ខខណ្ឌ​សេដ្ឋកិច្ច​ណាមូយនោះទេ ហើយការលើកឡើងណាមួយ​ដែលថា​ចិន​ប្រើ​លុយជាការបំផ្លើស​។

ភាគីតៃវ៉ាន់​បាន​ហៅ​ទំនាក់​ទំនង​ការទូតរវាងចិន​និង​​​អែលសាល់វ៉ាឌ័រថា​ជាចំណង«ការទូត​បែប​ដុល្លារ»​

តៃវ៉ាន់​ បាន​ចោទថា​ចិន​បាន​សុខចិត្ត​ផ្ដល់​ប្រាក់​​ឲ្យ​អែលសាល់វ៉ាឌ័ររហូតដល់​ជាង​២០ពាន់​លាន​ដុល្លារ​ដើម្បី​ជាការដោះដូរឲ្យមាន​​ចំណងការទូតជាមួយខ្លួន។

​ប្រទេសអែលសាល់វ៉ាឌ័រ បានប្រកាសផ្ដាច់​ទំនាក់​ទំនងការទូតរបស់​ខ្លួន​ជាមួយតៃវ៉ាន់​ហើយ​​ងាកមកចាប់​ចិន​ជាផ្លូវការ​កាលពី​ថ្ងៃទី​២១​ខែសីហា​កន្លងទៅ។ រហូតមកដល់​ពេលនេះ​មានប្រទេស​តែ១៧ប៉ុណ្ណោះដែលនៅស្មោះស្ម័គ្រ​រក្សា​ចំណងការទូតជាផ្លូវការ​ជាមួយ​តៃវ៉ាន់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ