តុលាការប្រកាសសាលក្រម​ករណីលោក James Ricketson ចុងខែនេះ​

រូបភាព: អ្នកផលិតខ្សែភាពយន្តអូស្រ្តាលីលោក James Ricketson កំពុងស្ថិតនៅក្នុងការកាត់ក្តីនៅកម្ពុជាទាក់ទងនឹងការគំរាមកំហែងដល់សន្តិសុខជាតិ(រូបភាព៖ (AP) ហេងស៊ីនិត))

សាលាដំបូងរាជធានីភ្នំពេញ​ នឹងប្រកាសសាលក្រមសម្រេចសំណុំរឿងជនជាតិអូស្ត្រាលី លោក James Ricketson នៅចុងខែសីហា។​

បន្ទាប់ពីការបើកសវនាការពេញមួយថ្ងៃកាលពីម្សិលមិញ ប្រធានក្រុមប្រឹក្សាជុំនុំជម្រះបានថ្លែងថា សាលក្រមសម្រេចលើរឿងក្តីរបស់ជនជាតិអូស្ត្រាលីរូបនេះ នឹងប្រកាសនៅថ្ងៃទី៣១ខែសីហា។​

លោកJames Ricketson រងការចោទថា ជាចារកម្មលួចប្រមូលព័ត៌មានពីកម្ពុជា ប៉ុន្តែលោក​បដិសេធការចោទប្រកាន់នេះ លោកថា អ្វីដែលលោកបានធ្វើគ្រាន់តែបំពេញតាមវិជ្ជាជីវៈសារព័ត៌មានតែប៉ុណ្ណោះ។​

លោក​ Ricketson​ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន​ដើម្បី​ថត​សកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ