ខ្មែរ​មួយ​ក្រុមនៅ​អូ​ស្រ្តាលី​ជំរុញកុំឲ្យ​ទទួល​ស្គាល់​រដ្ឋាភិ​បាល​ថ្មី​នៅកម្ពុជា​

បាតុកម្មនៅមុខរដ្ឋសភារដ្ឋវិចតូរីយ៉ា ក្រុងម៉ែលបួន មុននឹងទៅជុំគ្នានៅមុខក្រសួងការបរទេស ថ្ងៃទី ០៤ កញ្ញា ២០១៨ (រូបភាព៖ Hong Lim)

ពលរដ្ឋខ្មែរមួយក្រុមនៅប្រទេសអូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលដែលខ្លួនកំពុងរស់នៅ កុំទទួល​ស្គាល់​​​​រដ្ឋា​ភិ​បា​​ល​​​​ថ្មី​​រប​​ស់កម្ពុជា ដោយថារដ្ឋាភិបាលនេះ កើតចេញពី​ការបោះឆ្នោតក្លែងក្លាយ នឹងបង្ក​ឲ្យមានវិប​ត្តិសង្គ​​ម​​​ទៅ​​​ថ្ងៃ​​​​អ​នាគត។

នៅថ្ងៃទី៤ខែសីហានេះ ខ្មែរមួយក្រុមបានហែរញត្តិ និងស្រែកបំពងសំឡេង ទាមទារឲ្យដោះ​លែង អតីត​ប្រ​ធា​ន​គណបក្សប្រឆាំងលោក កឹម សុខា និងទាមទារកុំឲ្យប្រទេសអូស្ត្រាលីបញ្ជូ​នមន្ត្រីការ​ទូ​​ត​​រ​ប​ស់​​​​ខ្លួ​​ន​ទៅ​ចូ​លរួមសម័យប្រជុំបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋា​​ភិបា​លថ្មី។

នៅពេលដែលរដ្ឋាភិបាលនេះប្រសូត្រចេញពីការបោះឆ្នោតក្លែងក្លាយនេះនឹងនាំឲ្យ មានការកាត់ប្រព័ន្ធអនុគ្រោះពន្ធ ហើយនឹងអាចនាំឲ្យមានការបិទសេដ្ឋកិច្ច និងនាំឲ្យ​មាន​​​​ ​​​​​វិបត្តិ​ធ្ងន់ធ្ងរនៅស្រុកខ្មែរ ហើយវិ​បត្តិ​សេ​ដ្ឋកិច្ចនេះទៀតនិងនាំមកនូវវិបត្តិសង្គម

តំណាងពលរដ្ឋដែលតវ៉ា (សុំមិនបញ្ចេញឈ្មោះ)

តំ​​​ណាងរាស្ត្រមួយរូប របស់អូស្ត្រាលី ដែលបានចេញមកជួបក្រុមអ្នកត​វ៉ា លោក Timothy (Tim) Ric​h​ar​d​​s​on​ បានអំពាវ​នាវ​រដ្ឋាភិបាល​អូស្រ្តាលី​កុំឲ្យ​ទទួលស្គាល់​ការបោះឆ្នោត​កន្លងមក។​​

យើងនឹងនៅតែ​បន្តដាក់សំពា​ធលើរដ្ឋាភិបា​លដើម្បីអោយ​ច្បា​ស់​​​​ថា​ពួ​​ក​គេមិនទ​ទួល​ស្គា​ល់ការបោះឆ្នោតដ៏អាម៉ាសនេះ ហើយនឹងសំពាធដែលគេដាក់លើកម្ពុជា

តំ​​​ណាងរាស្ត្រមួយរូប របស់អូស្ត្រាលី ដែលបានចេញមកជួបក្រុមអ្នកត​វ៉ា លោក Timothy (Tim) Ric​h​ar​d​​s​on​

ទោះជាយ៉ាងណាតំណាងក្រុមអ្នកតវ៉ាអះអាងថា ក្រោយពីទទួលញត្តិ រដ្ឋាភិបាលអូស្ត្រាលី បាន​ឆ្លើយ​ត​ប​ថា រដ្ឋាភិបាលអូស្ត្រាលី ​​នឹងមិនបញ្ជូនមន្ត្រីការទូ​តណាមួយទៅចូលរួម​សម័យប្រជុំលើក​ដំបូងនៅក​ម្ពុ​ជា​ ដែ​ល​គ្រោងធ្វើនៅសប្តាហ៍នេះនោះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ការសម្រេចចិត្តចូល ឬមិនចូល រ​ប​ស់​​​អង្គទូត មិន​ប៉ះ​ពាល់ដល់​ដំណើ​រការបង្កើតរដ្ឋាភិបាលថ្មីរបស់កម្ពុជាទេ។

ចូលក៏​ដោយមិនចូល​ក៏ដោយគឺដំណើរ​ការប្រជុំដំបូងរបស់រដ្ឋសភា​នៅតែដំណើ​រការប្រ​ព្រឹត្តទៅ​ជា​ធ​ម្មតា​តាមការគ្រោងទុក។អញ្ចឹងយើង​កុំមានការចាប់អារម្ម​ណ៍ច្រើនពេលអា​ហ្នឹង[អ្នកអត់ចូល]

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន

បើតាមអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ទូតអាមេរិក និងសភាពអឺរ៉ុបបានជូនដំណឹងថា ពួកគេមិនបា​នចូ​​លរួ​ម​ដោយជាប់រវល់កិច្ចការនៅខាងក្រៅ។

កាលពីចន្ទម្សិលមិញពលរដ្ឋខ្មែររាប់រយនាក់នៅអាមេរិក ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម មុខបរិវេណស្ថាន​អគ្គកុងស៊ុល​ចិនរដ្ឋ California ដោយទាមទារឲ្យទីក្រុងប៉េកាំង​ឈប់​គាំទ្រ​រដ្ឋា​ភិបាល​​លោក ហ៊ុន សែន ដែលក្រុមអ្ន​កតវ៉ាចាត់ទុកថាកើតចេញពីការបោះឆ្នោតក្លែងក្លាយ។

ការទាមទារនេះដោយអ្នកតវ៉ាអះអាងថា ដើម្បីកុំឲ្យកម្ពុជា​ដើរជាន់​ដានប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរ​ក្រហម​ ​ដែ​ល​​​បា​​​ន​​​​កា​ប់ស​ម្លាប់ពលរដ្ឋខ្មែរច្រើនលាននាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ