ជនបរទេសខុសច្បាប់​ជាង៦០០០នាក់ត្រូវអាជ្ញាធរកម្ពុជាបណ្តេញចេញក្នុងរយៈពេល​​៨ខែ

អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល (រូបថត៖ សាម សុជាទិញ)

អាជ្ញាធរអះអាងថា យ៉ាងហោចណាស់ជនបរទេសខុសច្បាប់ប្រមាណជាង​៦ ០០០នាក់ ត្រូវបានណ្តេញចេញពីកម្ពុជាក្នុង  រយៈពេល៨ខែឆ្នាំ២០១៨នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានស្រងសម្តីមន្រ្ដីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍លោក សុខ ផល មកចុះផ្សាយកាលពីម្សិលមិញថា គិតត្រឹមដើមឆ្នាំ២០១៨រហូតមកដើមខែសីហា អាជ្ញាធរកម្ពុជាបានបណ្តេញ​ជន​បរទេស ​ ៦ ០០០នាក់ និង២៦សញ្ជាតិ ដែល​កាន់កាប់ឯកសារមិនត្រឹមត្រូវ និងរស់នៅដោយខុសច្បាប់នៅកម្ពុជា។

AKP អះអាងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ខែសីហាឆ្នាំ២០១៨នេះ ជនបរទស១៥ ០០០នាក់ និង ៩១ សញ្ជាតិ ក្នុងនោះជន ជាតិវៀតណាម ១១ ១៩៥នាក់ត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញ ឬចាប់បញ្ជូនទៅប្រទេសកំណើតវិញ ខណៈពួកគេកាន់កាប់ឯកសារមិនត្រឹមត្រូវ និងរស់នៅខុសច្បាប់នៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ