ព្រះ​មហា​ក្សត្រ​រំ​ឭក​ពី​សារ​សំ​ខាន់​នៃ​ការ​បង្រួប​បង្រួម​ជាតិ​និង​នីតិ​រដ្ឋ​ដល់​អ្នក​ន​យោបា​យ​ជាប់​ឆ្នោត​

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្របានក្រើនរំឭកអ្នកនយោបាយជាប់ឆ្នោត ពីសារសំ​ខាន់នៃការប​ង្រួបបង្រួ​ម​ជាតិ និ​ង​នី​​តិរ​ដ្ឋ​ ​ ដើម្បីឲ្យកម្ពុជាមានក្របខ័ណ្ឌ​ច្បាប់គ្រប់​គ្រាន់ស្របតាមកា​រវិវឌ្ឍ​​របស់សង្គមជាតិ។

ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ ថ្ងៃពុធនេះ ព្រះ​មហាក្សត្រ បានក្រើនរំឭក តំ​​​​​​​ណា​​​ងរាស្ត្រជាប់ឆ្នោត ដែលត្រៀមចូលកាន់ដំណែងអាណត្តិទី៦នេះថា ត្រូវធ្វើយ៉ាងណាឲ្យពលរដ្ឋរ​ស់​នៅ​​​​ស្មើ​​ភាពគ្នា​ក្នុងជំ​នឿ​​សា​​​ស​នា​​ ការសិក្សារៀនសូត្រ មានការងារធ្វើ និងការពារដោយច្បាប់។

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨
ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺឧបករណ៍គតិយុត្តិ​សម្រាប់រាជរដ្ឋា​ភិ​បា​ល​​អនុ​វត្ត និងលើកកម្ពស់នីតិរដ្ឋសំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាម​ការវិ​វ​ឌ្ឍ​​​រីកចម្រើនរបស់សង្គមជាតិ

ព្រះមហាក្សត្រ នរោត្ដម សីហមុនី

ព្រះអង្គក្រើនរំឭកទៀតថា ព្រះអង្គមានជំនឿយ៉ាងមុតមាំថា រដ្ឋាភិបា​លអា​ណ​​ត្តិថ្មី នឹងបន្តលើ​កកម្ពស់​កម្រិ​ត​ជីវ​ភាពប្រជាពលរដ្ឋ ​សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍព​ង្រឹ​ងប្រព័ន្ធការពារជាតិឈរ​លើស្មារតី​ប​ង្រួប​បង្រួ​មជា​តិ​។

ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភា​ព​ជា​តិ​ខ្ព​ស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និ​ង​​ឧបេក្ខា

ព្រះមហាក្សត្រ នរោត្ដម សីហមុនី

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង អះអាងថាអ្វីដែលព្រះមហាក្សត្របានក្រើនរំឭក លោកថា​ដូច​មា​ន​ចែងក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យរូបនេះ អះអាងទៀតថា រដ្ឋសភានៅអាណត្តិថ្មីនេះ នឹង​ឃ្លាំ​មើលការអនុវត្តកម្មវិធីន​​​យោ​បា​យ​​រប​ស់បក្សកាន់អំណាចនេះ​ ដើម្បី​ឆ្លើយតបទៅកង្វល់របស់ព្រះមហាក្សត្រ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង
គណបក្សប្រជាជននឹងអនុវត្តនូវកិច្ចសន្យារបស់ខ្លួន ក្នុងកម្មវិធីនយោបាយហ្នឹង ។ អញ្ចឹងព្រះករ​​ណា​​លើ​​ក​ហ្នឹង ក៏នៅក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនដែរ មិនជាទាស់អីទេ

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង

អ្នកនាំពាក្យសមាគ​មអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា និយាយថា លោកហា​ក់មានជំ​នឿ​​តិ​ចតួចថា រដ្ឋសភាឯកបក្សពេលនេះ អាចធានានីតិរដ្ឋបាន ដោយថាក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ បាន​បា​ត់បង់​ប្រព័ន្ធឆ្លុះបញ្ចាំងរួចស្រេចទៅហើយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា
បច្ចុប្បន្ននេះ ឬទៅមុខទៀត ខ្ញុំគិតថា នឹងមិនអាចធ្វើទៅបានទេ បញ្ហានីតិរដ្ឋនេះ ពីព្រោះ​អំណា​ច​ពេ​ល​​នេះ​ វា​បាននៅលើតែបក្សតែមួយទៅហើយ

អ្នកនាំពាក្យសមាគ​មអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា

សូមជំរាបជូនថា នៅអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំ​ងអស់ក្នុងសភា​ចំនួន​១២​៥​​ក្រោយអ​តី​ត​គ​​ណបក្សប្រឆាំងត្រូវបាន​ផាត់ចេញពីឆាក​នយោបា​យមុនកា​របោះឆ្នោ​តមក​ដល់​។ ជ័យ​ជ​ម្នះ​​​នេះជំ​​រុញឲ្យបក្សកាន់អំណាច បន្ត​គ្រប់​គ្រងទាំងស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ