ពលរដ្ឋនៅក្រៅប្រទេសស្នើបារាំងកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា​

French President Emmanuel Macron signs documents in front of the media to promulgate a new labor bill in his office at the Elysee Palace in Paris, France, Friday, Sept. 22, 2017. Macron has signed Friday five decrees paving the way to the implementation of labor measures aimed at boosting growth, his first major reform since his election. (Philippe Wojazer/Pool Photo via AP)

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង បានស្នើទៅប្រធានាធិបតីនៃប្រទេសនោះកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយពួកគេលើកឡើងថា លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅនេះ មិនស្របតាមដំណើរការប្រជាធិបតេយ្យនោះទេ។​

នៅព្រឹកថ្ងៃពុធនេះ សភាថ្មីអាណត្ដិទី៦ ដែលសុទ្ធសឹងជាតំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជានោះបានបើកសម័យប្រជុំដំបូងរបស់ខ្លួន ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលថ្មី។

ក្នុងលិខិតចុះថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៨ ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ  ក្រុមប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងបានស្នើសុំទៅប្រធានាធិបតី លោក ម៉ានូអែល ម៉ាក្រុន កុំឲ្យទទួលស្គាល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតថ្ងៃទី២៩កក្កដា។ លិខិតនោះក៏បាន​ ជំរុញឲ្យកម្ពុជាគោរពសន្ធិសញ្ញាទីក្រុងប៉ារីស និងរៀបចំការបោះឆ្នោតមួយ ដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។

នៅប៉ុន្មានថ្ងៃដើមខែកញ្ញានេះ ពោលគឺនៅមុនកិច្ចប្រជុំសភាអាណត្ដិទី៦នេះ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងអាមេរិកជាដើម ក៏ទាមទារឲ្យរដ្ឋាភិបាលប្រទេសទាំងនេះកុំទទួល​ស្គាល់​​​​រដ្ឋា​ភិ​បា​​ល​​​​ថ្មី​​រប​​ស់កម្ពុជាដោយថា រដ្ឋាភិបាលនេះកើតចេញពី​ការបោះឆ្នោត «ក្លែងក្លាយ» និងបង្ក​ឲ្យមានវិប​ត្តិសង្គ​​ម​​​ទៅ​​​ថ្ងៃ​​​​អ​នាគត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ