លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេទ័ពជើងគោកផ្លូវការ

លោក ហ៊ុន ម៉ាណែត (រូបភាព៖ ហ្វេសប៊ុក Hun Manet)

កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកជាផ្លូវការនៅថ្ងៃនេះ ខណៈនាយទាហាន ២នាក់ទៀត ក៏ត្រូវ​បានតែង​តាំង​ឲ្យ​កាន់​តំណែង​ដឹកនាំកងទ័ពផងដែរ។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨នេះ ព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំង និងដំឡើងឋានន្ដរស័ក្ដិនាយទាហាន ៣រូបតាមសំណើរបស់លោក ហ៊ុន សែន ដែលសុំតែងតាំងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជាមេបញ្ជាការកងទ័ពជើងគោក តែងតាំងលោក ឥត សារ៉ាត់ ជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរ​ស័ក្ដិលោក វង្ស ពិសេន ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

លោក ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​ជា​​មេ​បញ្ជាការ​ស្ដីទី​ នៃ​កង​ទ័ព​ជើង​គោក បន្ទាប់​ពី​លោក មាស សុភា បាន​លាលែង​ពី​តំណែង​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់ការ​បោះ​ឆ្នោត​សភា​ កាល​ពី​ចុង​ខែ​កក្កដា​កន្លងម​ក​នេះ។

លោកក៏​បាន​កាន់​តំណែង​ជាអគ្គ​មេ​បញ្ជាការ​ស្ដីទីនៃ​កងទ័ព​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា​កន្លង​មក​នេះ ក្រោយ​ពី​អគ្គ​មេ​បញ្ជាការ​ស្ដី​ទី លោក សៅ សុខា ដែល​អះ​អាង​ថា ត្រូវ​ទៅ​ពិនិត្យ​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ