កូនប្រុស​ពៅ​លោក ហ៊ុន សែន ក្លាយជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា

លោក ហ៊ុន ម៉ានី កូនប្រុសរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

កូនប្រុសពៅ​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​ជ្រើស​តាំង​ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានៅអាណត្តិថ្មី ដែលត្រូវទទួលបន្ទុកការងារអប់រំ យុវជន និងកីឡា ទេសចរណ៍ ធម្មការ សាសនា និងវប្បធម៌។

លោក ហ៊ុន ម៉ានី អាយុ ៣៦ឆ្នាំ ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានេះ នៅក្នុងរដ្ឋសភា នាព្រឹកថ្ងៃនេះ ខណៈ​ដែល​តួនាទីប្រធាន​គណៈកម្មការ ៩ ផ្សេងទៀត ក៏ត្រូវបានធ្វើឡើងផងដែរ ដោយលោក ប៉ា សុជាតិវង្ស គឺជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក ជាម យៀប ជាប្រធានគណៈកម្មការទី២ លោក ជា វណ្ណដេត ជាប្រធានគណៈកម្មការទី៣ លោក ហ៊ុន ណេង ជាប្រធានគណៈកម្មការទី៤ លោក ឈាង វុន ជាប្រធានគណៈកម្មការទី៥ លោក ប៉ែន បញ្ញា ជាប្រធានគណៈកម្មការទី៦ លោកស្រី ឡោក ខេង ជាប្រធានគណៈកម្មការទី៨ លោកស្រី ​ងិន សុផុន ជាប្រធានគណៈកម្មការទី៩ និងលោក ប៉ែន ស៊ីម៉ន ជាប្រធានគណៈកម្មការទី១០។

ចំណែក សមាសភាពថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភា គឺលោក ហេង សំរិន នៅជាប្រធានរដ្ឋសភាដដែល លោក ងួន ញ៉ិល ជាអនុប្រធានទី១ រដ្ឋសភា និងលោកស្រី ឃួន សុដារី ជាអនុប្រធានទី២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ