រដ្ឋាភិបាលថ្មី​រក្សា​ទុក​ក្បាលម៉ាស៊ីនដឹកនាំ​ចាស់​ដដែល

លោក ហ៊ុន សែន ជាប់ជាបេក្ឋភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ឆ្នាំ២០១៨

គណៈរដ្ឋមន្ដ្រីថ្មី​នៅអាណត្តិទី៦នេះ ត្រូវ​បាន​រក្សា​ទុក​នូវ​សមាសភាពក្បាលម៉ាស៊ីនដឹកនាំដដែល ប៉ុន្ដែ សមាសភាព​មួយ​ចំនួន ត្រូវ​បាន​ដំឡើង​តួនាទី​ខ្ពស់​ជាង​មុន។

នៅព្រឹកថ្ងៃទី៦កញ្ញានេះ រដ្ឋសភាថ្មីបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ឆ្នាំ២០១៨ ក្នុងនោះ លោក ហ៊ុន សែន ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត។

រី​ឯ​តំណែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី ត្រូវ​បាន​បង្កើន​ចំនួន​ដល់ ១០​រូប ដោយ​មាន​រដ្ឋ​មន្ត្រី​ការបរទេស​ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន លោក ជា សុផារ៉ា ផង​ដែរ ខណៈ​ដែលសមាសភាពរដ្ឋមន្ដ្រីក៏នៅរក្សាដដែល គឺមានរដ្ឋមន្ដ្រីចំនួន ២៩រូប។

ដោយឡែក បុគ្គលមួយចំនួនត្រូវបានដំឡើងតំណែងជាទេសរដ្ឋមន្ដ្រី គឺមានលោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា លោក យឹម ណុលឡា លោក ជិន ប៊ុនស៊ាន លោក ហូ សិទ្ធី លោក ឃុន ហាំង និងលោក អូស្មាន ហាស្សាន់។

ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពគណៈរដ្ឋមន្ដ្រីថ្មីនេះ គឺបន្ទាប់ពីរដ្ឋសភាថ្មី ដែលសុទ្ធសឹងជាតំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជាបានបើកសម័យប្រជុំដំបូងរបស់ខ្លួនកាលពីម្សិលមិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ