មេដឹកនាំ​អាណត្តិថ្មី​​ប្តេជ្ញា​បន្ត​ពង្រឹង​នី​តិរដ្ឋ ​និង​កែ​ទម្រង់​រដ្ឋ​បាល​សា​ធារ​ណៈ​

លោក ហ៊ុន សែន ជាប់ជាបេក្ឋភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨ ព្រឹកថ្ងៃទី ០៦ កញ្ញា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

ក្បាលម៉ាស៊ីនដឹកនាំថ្មីបែបឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាថា នឹ​ង​បន្ត​​​ពង្រឹងយន្ត​ការ​​​​ប្រ​ជាធិបតេយ្យ ធ្វើ​​កំ​ណែ​ទម្រង់​រដ្ឋបាលសាធារណៈ ខណៈអតីតបក្សប្រឆាំ​ងព្រ​មា​​ន​​ពីហានិ​ភ័យ​នៃរ​ប​ប​ដឹ​កនាំមួយនេះ តាមរយៈសម្ពាធពី​អន្តរជាតិ។

នៅថ្ងៃទី៦ ខែកញ្ញានេះ សមាជិករដ្ឋសភា​របស់គណបក្សប្រជាជនកម្ពុជា បាន​បោះឆ្នោតក​ញ្ចប់ ​ប​ង្កើត​ក្បា​ល​​​​​​​ម៉ា​​ស៊ីន​ដឹកនាំ​រដ្ឋសភា និងរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៦នេះ។

លោក ហេង សំរិន ត្រូវ​បាន​ជ្រើស​តាំង​ជាប្រធានរដ្ឋសភាដដែល និង​អម​ដោយ​លោក ងួន ញិល ជាអនុប្រធានទី១ និង​អនុ​ប្រធាន​ថ្មី​ម្នាក់ គឺ​​លោ​កស្រី ឃួន សុដារី ខណៈ​ដែល​លោក ហ៊ុន សែន ត្រូវ​បាន​ជ្រើស​តាំង​ជា​​នាយករ​ដ្ឋមន្ត្រី​​ដដែល។

នៅ​ចំពោះ​មុខ​សមាជិក​សភា​ដទៃ​ទៀត លោក ហេង សំរិន បានប្តេជ្ញាថា ស្ថាប័នច្បាប់មួយនេះ នឹង​បន្ត​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ ធានាដល់​​កា​រព​ង្រឹងនីតិរដ្ឋ តបតាមស្មារ​តី​រដ្ឋ​ធ​ម្មនុញ្ញ។

យើងខ្ញុំនឹងខំបំពេញនូវបេសកកម្មដ៏ឧត្តុងឧត្តម ក្នុងភាពជាតំណាងរប​ស់ប្រជាពលរដ្ឋ ​ដើម្បីលើ​កក​ម្ព​ស់​លទ្ធិ​ប្រជាធិបតេយ្យ​ ពង្រឹងនីតិរដ្ឋ និងបម្រើជានិច្ច​ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត នូវផល​ប្រ​​យោ​​ជន៍របស់ប្រជាពលរដ្ឋ ប្រទេស​ជាតិ និងមាតុភូមិកម្ពុជានៃយើង

ប្រធានរដ្ឋសភា លោក ហេង សំរិន

លោក ហ៊ុន សែន បានថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​ថា នឹងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ អភិបាលកិច្ច លើកកម្ពស់ជី​វភាព​ពល​រដ្ឋ ពង្រឹងសេវាគាំពារសង្គម ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដំឡើងប្រាក់ឈ្នួលកម្មករ មន្ត្រីរាជការ ពង្រីកវិ​ស័​​​យវិនិ​យោគ ពង្រឹង​សណ្តាប់​ធ្លាប់សង្គម ការពារសន្តិភាព និងបូរណភាពទឹកដី ជាដើម។

រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា មានកាតព្វកិច្ចបន្តបេស​កកម្មដ៏ឧត្តុងឧត្តម​ជាប្រវ​ត្តិ​​សា​ស្ត្រ​​ក្នុង​​ការប្តេជ្ញាចិត្តឥតរាថយ និងក្នុងភាពកាន់តែស្វាហាប់ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញ​ការ​កែទ​ម្រ​​ង់​កា​ន់​​តែ​ស៊ីជម្រៅ និង​ទូលំ​ទូលាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ព្រះមហាក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហមុនី ក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋ​សភាកាលពីថ្ងៃពុធម្សិលមិញ បាន​ក្រើ​​​​​​​​​ន​​​​​រំ​ឭ​ក​ពី​សារៈសំខាន់នៃការបង្រួមជាតិ និងការពង្រឹងនីតិរដ្ឋនេះដែរ។

ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជា​ឧបករណ៍គតិយុត្តិ​​សម្រាប់រាជរដ្ឋា​ភិ​បា​ល​​អនុ​វត្ត និង​លើក​កម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្រមខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាម​ការវិ​វ​ឌ្ឍ​​​រីកចម្រើនរបស់សង្គមជាតិ

ព្រះមហាក្សត្រ នរោត្ដម សីហមុនី

អ្នកនាំពាក្យសមាគ​មអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​លោកថា លោកហា​ក់​គ្មា​ន​ជំ​នឿថា ក្បាលម៉ាស៊ីនដឹកនាំថ្មីនេះ អាចពង្រឹង​នីតិរដ្ឋបាន​ទេ ​ដោយថា ប្រព័ន្ធដឹក​នាំបែបនេះ គ្មាន​​​​តុ​​ល្យ​ភា​ព​អំ​​​​ណា​​​ច និង​គ្មាន​ការប្រកួតប្រជែង។

បច្ចុប្បន្ននេះ ឬទៅមុខទៀត ខ្ញុំគិតថា នឹងមិនអាចធ្វើទៅបានទេ បញ្ហានីតិរដ្ឋនេះ ពីព្រោះ​អំណា​ច​ពេ​ល​​នេះ​ វា​បាននៅលើតែបក្សតែមួយទៅហើយ

អ្នកនាំពាក្យសមាគ​មអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា

យ៉ាងនេះក្តី អតីតបក្សប្រឆាំង ចាត់ទុកក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មីនេះថា មិនឆ្លុះបញ្ចាំងពី​ឆន្ទៈ​ប្រ​​ជា​​ពលរ​ដ្ឋ​ពិត​ប្រា​​​​​​កដ​​នោះទេ និង​បាន​ព្រមានថា សភាឯកប​ក្សនេះនឹ​ងទ​​ទួល​រងទណ្ឌកម្ម​​​ពីស​ហ​គ​ម​ន៍​អ​​ន្តរជា​តិ​។

ក្រោ​យការបោះឆ្នោត សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេប្រកា​សមិ​ន​ទ​​ទួ​លស្គា​ល់លទ្ធ​ផ​ល​បោះ​ឆ្នោត ដែលគ្មា​ន​​បក្ស​ប្រឆាំងចូលរួមប្រកួតនេះទេ ថែម​ទាំ​ងជំរុ​​​ញ​ឲ្យបក្សកាន់អំណាច​​​ស្វែ​ងរ​ក​ដំ​​​​​​​ស្រា​​​យ​ន​​យោបាយ ជា​​មួ​​​យ​អតីត​បក្ស​ប្រឆាំង​ឡើង​វិញ ដើម្បីធានាដល់​ដំណើរ​ការប្រជា​ធិប​​តេយ្យ​នៅ​ក​ម្ពុ​ជា។

នៅថ្ងៃចន្ទម្សិលមិញនេះដែរ ប្រទេសលោកសេរីធំៗចំនួន៩ មិនបាន​បញ្ជូនមន្ត្រីការទូតរបស់ខ្លួន ឲ្យ​ទៅចូ​ល​ស​​​ង្កេ​​​​ត​​​​កា​​រ​​ណ៍​នៃ​កិច្ច​ប្រជុំ​សភាដំបូងរបស់កម្ពុនៅអាណត្តិថ្មីនេះឡើយ ទោះបីរដ្ឋសភា​កម្ពុ​​ជាបា​នចេ​ញ​លិ​ខិ​​ត​​​​អញ្ចើញជាផ្លូវ​ការក៏ដោ​យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ