នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អះអាងថា មេដឹកនាំចិន លោក ស៊ីជីង ពីង ចាត់ទុកកម្ពុជាជាមិត្តដែកថែបរបស់ខ្លួន។
តាមការសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ លោកហ៊ុន សែន បានប្រាប់ លោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលផុតអាណត្តិ ថា ទំនាក់ទំនងកម្ពុជានិងចិន ឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូរគ្រប់ជ្រុងជ្រោយ ហើយថា៖
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន
អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី និយាយ ថា ការហក់ចាប់មហាអំណាចចិនជារឿងល្អមួយ។ ប៉ុន្តែលោកថាវាក៏ជាគ្រោះថ្នាក់មួយរបស់ កម្ពុជាផងដែរ បើចាប់យកចិនតែមួយហើយដើរចេញពីប្រទេសលោកសេរី ដោយសារតែប្រទេសទាំងនោះជំរុញឲ្យស្តារប្រជាធិបតេយ្យឡើងវិញ ។
អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ក៏បានបង្ហាញពីការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន ដោយបានសរសេរ លើសប៊ុករបស់លោក កាលពីខែមុនថា ចិនកំពុងប្រើយុទ្ធសាស្ត្រដើម្បីទន្ទ្រានទីផ្សារ និងពង្រីកឥទ្ធិពលលើទឹកដីកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ អះអាងថា ចិនឆក់យកបេះដូងកម្ពុជា តាមរយៈកសាងភាពល្អូកល្អឺនជាមួយរដ្ឋាភិបាល ចាក់បញ្ចូលឈាម តាមរយៈផ្តល់កម្ចីសាធារណៈ និងត្រួតត្រាគ្រោងឆ្អឹង របស់កម្ពុជា តាមរយៈត្រួតត្រាហេដ្ឋារចនាសម្ពន្ធ័សំខាន់ៗ មានកំពង់ផែសមុទ្រជាដើម។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សារព័ត៌មានលោកខាងលិចបានចុះផ្សាយជាបន្តបន្ទាប់ថាចិនកំពុងប្រើអន្ទាក់បំណុលជាពិសេសជាមួយប្រទេសកំពុងអភិវឌ្ឍ ក្នុងចេតនាដើម្បីអូសទាញប្រទេសទាំងនោះឲ្យស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។ ប៉ុន្តែកាលពីដើមខែកញ្ញាកន្លងមកនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនអ៊ីង បានបដិសេធចំពោះការចោទប្រកាន់នេះ។ លោកស្រី ថាចំនួនប្រាក់កម្ចីដែលចិនផ្ដល់ឲ្យប្រទេសទាំងនោះជាផ្នែកមួយតូចតែប៉ុណ្ណោះ បើប្រៀបធៀបនឹងកម្ចីដែលប្រទេសទាំងនោះជំពាក់ប្រទេសផ្សេង៕