លោក​ ស​ ខេង​ រំឭកថា​បក្ស​កាន់​អំ​ណាច​ជាអ្នកចង់បាន​ប្រ​ជា​ធិ​ប​តេយ្យ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អះអាងថា គណបក្សកាន់អំណាច ជាអ្នកផ្តួចផ្តើមឲ្យ​មា​នលំ​ហ​ប្រជាធិបតេយ្យនៅកម្ពុជា ដែល​ផ្ទុយពីការវាយប្រហាររបស់មជ្ឍដ្ឋានប្រឆាំង​។

ក្នុ​ង​ពិធីជួបសកម្មជននៅខេត្តបាត់តំបង កាលពីថ្ងៃទី២៣ កញ្ញា លោក ស ខេង ថ្លែងថា មជ្ឍដ្ឋានប្រឆាំង​បា​​ន​​ចោទបក្សកាន់ថាថា បានធ្វើ​ឲ្យលទ្ធិប្រជាធិប​តេយ្យនៅ​កម្ពុជាដើរថ​យក្រោ​យ។​ លោ​​​កថា ការ​រិះគន់​បែ​ប​​នេះ​ខុសពីការពិត។

បើយើងមិនចង់បានប្រជាធិបតេយ្យ មិនចង់បានសុខសន្តិភាព បញ្ចប់សង្គ្រាមបង្រួបបង្រួមជាតិ អ​​ភិវ​ឌ្ឍន៍ទេ យើមិនបាច់ចរចាក៏បានដែរ។ ឆ្នាំ១៩៩១ មិនមែនមកពីសហ​ភាពសូវៀតរលា​យបានជា​យើ​ងងា​ក​មករកការចរចាទេ វាមិនអញ្ចឹង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង

បើតា​មលោក ស ខេង ដោយសារតែគណបក្សប្រជានជនកម្ពុជា​ ចង់ឲ្យមាលំហប្រជា​ធិបតេយ្យ ទើបបើក​ឱ​​កាស​ឲ្យមានគណបក្សច្រើនចូលរួមប្រកួតការបោះឆ្នោត និងបើកឲ្យមាន​​សា​រ​ព័ត៌​មា​នសេរីដូចបច្ចុប្បន្ន។

មេដឹកនាំបក្សកាន់អំណាចរូបនេះ បានវាយប្រហាចំៗថា គណបក្ស​ប្រឆាំងទៅ​វិញ​ទេ ជាអ្នក​បំ​ផ្លាញលទ្ធិ​ប្រ​ជា​​ធិ​បតេយ្យ តាមរយៈដឹកនាំធ្វើបា​តុកម្មប្រឆាំងល​ទ្ធផលបោះឆ្នោត និ​​​​ប​ង្កើ​​​តបដិវត្តពណ៌ផ្តួ​លរំ​លំ​រដ្ឋា​​ភិ​​បា​ល​​​ស្របច្បាប់។

​តំណាងរាស្ត្របក្សប្រឆាំងដែលត្រូវបានរំលាយ លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ការតវ៉ាកន្លងទៅ ជាសេរីភា​ព​ប​ញ្ចេ​ញមតិធានាដោយរដ្ឋធម្មនុញ្ញ ។

អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ អះអាងថា ការដែលបក្សកាន់អំណាច ធ្វើច្បាប់រំលាយគ​ណបក្សស​​ង្គ្រោះ​ជាតិ មុនរកឃើញកំ​ហុស ជាចេតនាសម្លាប់ប្រជាធិបតេយ្យ មិនមែនបើកលំហប្រជាធិបតេយ្យទេ។

ខ្ញុំយល់ថា គណបក្សកាន់អំណាចការពារអំណាចទៅវិញទេ មិនមែនការពារល​ទ្ធិប្រជាធិបតេ​យ្យ​នៅ​កម្ពុជាទេ

អតីតតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន

អ្នកវិភាគបញ្ហាសង្គម​ លោក ហង្ស វិទូ លើកឡើង​ថា របត់នយោបាយពេលនេះ បានធ្វើឲ្យលំ​ហ​ប្រជា​ធិ​ប​តិ​យ្យ​រួមតូច។ លោកជំរុញឲ្យអ្នកនយោបាយខ្មែរ គួរឈប់សាចទឹកដាក់គ្នា ហើយទទួលស្គ​ល់ការពិតស្វែងរ​ក​ដំ​ណោះ​ស្រាយនយោបាយ ដើម្បីបញ្ចៀសកម្ពុជាកុំឲ្យរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ​ ។

ឥឡូវនេះ ការអនុវត្តច្បាប់ វាហាក់ដូចជាច្បាប់ នៅក្នុងប្រទេសកម្ពុជាហ្នឹង នៅក្រោម​អ្នកគ្រប់​គ្រងអំណាច ។អញ្ចឹងយើងមើលឃើញថា ប្រជាធិបតេយ្យវាហាក់ដើរបញ្ច្រាស ហើយឆ្ងាយពីរ​ដ្ឋធម្មនុ​ញ្ញ​ដែល​​បានចែង

អ្នកវិភាគបញ្ហាសង្គម​ លោក ហង្ស វិទូ

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេ គំរាមពីវិធានការដាក់ទណ្ឌកម្ម ដល់រដ្ឋា​ភិ​បា​លកម្ពុជា បើមិនស្តាប្រជាធិបតេយ្យឡើងវិញ ដោយទាមទារឲ្យបើកផ្លូវឲ្យគណ​បក្សប្រឆាំង​បានចូល​ប្រ​​ឡូ​​ក​ក្នុ​ងឆា​ក​ន​​​​យោ​បាយឡើងវិញដោយគ្មានការគំរាមកំហែង និងត្រូវសងមកវិញនូវអាសនៈឃុំ សង្កាត់ ដែ​​ល​បាន​រឹបអូសមក​ឲ្យ​អតីតបក្សប្រឆាំងវិញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ