តុលាការកាត់ទោសមន្រ្តីនិងអតីតមន្ត្រីអាដហុកឲ្យជាប់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ តែត្រូវព្យួរទោស

អតីតមន្រ្តីអាដហុកលោក នី ចរិយា (ឆ្វេង) និងមន្ត្រីការពារសិទ្ធិមនុស្សអាហុក លោក ណៃ វ៉ង់ដា (កណ្ដាល) លោក យី សុខសាន្ត (ស្ដាំ)

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ សម្រេចកាត់ទោសមន្ត្រីនិងអតីត​មន្រ្តី​ស​មា​​គ​​មអាដហុកចំនួន​៥នាក់​ ឲ្យជាប់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ តែការ​អនុវត្តទោសត្រូវព្យួរ។

អតីតមន្ត្រីអាដហុក លោក នី ចរិយា និងមន្ត្រីអាដហុកលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និង​លោក ស្រី លឹម មុនី ត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ដោយ​ចោ​ទពីបទសូកប៉ាន់សាក្សី ទាក់ទិននឹងសំ​ណុំរឿ​ងដ៏​​ចម្រូងចម្រាសរបស់​អតីតមេដឹកនាំ​បក្ស​ប្រឆាំង​ លោ​ក​ កឹម សុខា។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សទាំងនោះ ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ​ព្រៃ​ស​ អ​​ស់រយៈជាង១ឆ្នាំ ទើបដោះលែង​ឲ្យនៅ​ក្រៅ​ឃុំបណ្តោះអាសន្ន កាលពី​ចុង​ខែ​មិថុនា ឆ្នាំ ២០​១៧​ កន្លង​ទៅ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ